អស្ចារ្យណាស់! ផ្ទះវីឡារបស់លោក ខេមរៈ សិរីមន្ត ធ្លាប់តែឃើញពីក្រៅ ដល់ពេលមកមើលខាងក្នុងផ្ទះវិញ ញាក់សាច់តែម្តង (មានរូបភាព)

តារាចម្រៀងប្រុស លំដាប់ជួរមុខប្រចាំប្រទេសកម្ពុជា ក៏ត្រូវជាអតីតតារាចម្រៀង ប្រចាំផលិតកម្ម U2 និងផលិតកម្ម សាន់ដេ ដ៏មានប្រជាប្រិយភាព និងមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង ហើយបុច្ចប្បន្ននេះគឺជា តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មរស្មីហង្សមាស ម្ចាស់បទ “ខ្ញុំលេងត្រូវការស្នេហា” លោក ខេមរៈ សេរីមន្ដ ដោយបទមួយនេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគ្រប់ស្រទាប់តែម្ដង។

ចំពោះ បច្ចុប្បន្ននេះតារាប្រុសរូបស្រស់សង្ហារូបនេះ ក៏បានបោះជំហានឈាន ចូលទៅកាន់វិស័យអចលនទ្រព្យដោយបានចាប់ដៃគូរជាមួយ លោក ឡែង ណាវ៉ាត់ត្រា និងកំពូលតារាចម្រៀងប្រុស លំដាប់ជួរមុខ នោះគឺ លោក ព្រាប សុវតិ្ដផងដែរ។ ចំពោះការងារសិល្បៈវិញនោះ រូបលោកផ្ទាល់ ក៏មានភាពមមាញឹកយ៉ាងខ្លាំង ដោយយើងតែងតែ ឃើញ

មុខរូបលោក នៅក្នុងតន្ត្រីតូចធំតាមខេត្ដនានាជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលអ្នកគាំទ្ររបស់លោកវិញ ក៏កាន់តែច្រើនឡើងមិនថានៅក្នុងស្រុក និងរស់នៅក្រៅប្រទេសនោះទេ។ ជាក់ស្តែង រាល់ពេលដែលលោកចេញ ឡើងសម្ដែងម្ដងៗ តែងតែមានអ្នកគាំទ្ររបស់លោក ស្រែកហូរ ជាកម្លាំងចិត្ដគ្រប់ពេលតែម្ដង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់លោកបានបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាព និងអត្តចរិតដ៏រួសរាយរបស់លោក នៅពេលដែលជួបហ្វេនម្តងៗ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យសែនក្បាលទឹក ដែលប្រជាជនខ្មែរ អ្នកដែលមានខ្សែស្រឡាយកាត់ចិនគ្រប់រូប បាននាំគ្នាសែន ដើម្បីសុំសេចក្តីសុខព្រមទាំងបួងសួង សុំលាភសុំជ័យជាដើម។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោក ខេមរៈ សេរីមន្ដ ក៏បានសែនផងដែរ ដោយនៅក្នុងនោះ ក៏បានបង្ហាញពីទិដ្ឋភាព នៅក្នុង

គេហដ្ឋានរបស់លោកសុទ្ធតែមានការរៀបចំយ៉ាងស្អាតបំផុត និងពិតជាធំខ្លាំង ប្រៀបដូចជាវិមានយ៉ាងដូច្នោះ។ ក្រោយពីបានឃើញទិដ្ឋភាព ក្នុងផ្ទះរបស់លោករួចមក បានធ្វើឲ្យប្រិយមិត្ដ អ្នកគាំទ្ររូបលោកជាច្រើន បើកភ្នែកធំៗមើលគ្រប់គ្នា ស្របពេលដែលពួកគេធ្លាប់តែឃើញ នូវរូបភាពខាងក្រៅផ្ទះ ដល់ពេលទិដ្ឋភាពនៅក្នុងផ្ទះបែបនេះ ពិតជាធំ និងរៀបចំ បានយ៉ាងស្រស់ស្អាតមិនធម្មតានោះទេ។