ផ្អែមល្ហែម​ណាស់! កម្រងរូបភាព​ នៃដំណេីរ​កម្សាន្ដ​ដ៏ស្រស់ស្អាត​ របស់លោកជំទាវស្រីតូច ចំណាន​ និង​ឧកញ៉ា​ គិត​ ម៉េង​ ឡូយ​កប់តែម្តង…(មានរូបភាព)​

ចំណងស្នេហ៍​អាពាហ៍ពិពាហ៍​ដ៏​កក្រើក​របស់​លោក​ជំទាវ​ ស្រី​តូច​ ចំណាន​ ជា​មួយ​នឹង​លោក​ឧកញ៉ា​ គិត​ ម៉េង​ ក្នុង​រយៈពេល​ពេល​ប៉ុន្មាន​ឆ្នាំ​រួចមកនេះ​ នៅតែមានភាព​ផ្អែមល្ហែម​ជាមួយគ្នា​ ដែលធ្វេីឲ្យ​មហាជន​ជាច្រើន​បានមានការ​ចាបអារម្មណ៏​ និងមាន​ការកោតសរសេីរជាខ្លាំង​ផងដែរ​។

ជាក់ស្តែង​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ លោក​ជំទាវ​ ស្រី​តូច​ ចំណាន​ រួមជាមួយនឹង​ស្វាមី​ លោក​ឧញ៉ា​ គិត​ ម៉េង​ បានមានដំណេីរ​កម្សាន្ដ​រួមគ្នាមួយ​ ទៅកាន់តំបន់​ឆ្នេរសមុទ្រ​ ដេីម្បី​ទៅស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ជាពិសេស​ដេីម្បី​ឆ្លៀត​ពេលបង្កេីតនូវ​សុភមង្គល​ក្នុងគ្រួសារ​ ដ៏​រីករាយ​មួយ​ផងដែរ​។

អ្វី​ដែល​គួរ​ឲ្យ​រំភេីបជំនួស​លោក​ជំទាវ​ ស្រី​តូច​ ចំណាន​ នោះគឺ​ ស្វាមី​របស់​លោក​ជំទាវ​ លោកឧញ៉ា​ គិត​ ម៉េង​ បានដេីរកៀកជាមួយនឹងភរិយា​ និង​ថែមទាំង​បានកាន់​ឆ័ត្រ​ទទូល​អោយ​ឧត្ដម​ភរិយា​ទៀតផង​ ដែលនេះពិតជា​សុភមង្គល​ដ៏ពិត​ប្រាកដ​មួយ​ ដែល​មនុស្សស្រីជាច្រេីន​បាន​ធ្វើការ​ប្រាថ្នា​។

មហាជនជាច្រើន​បានសម្តែង​នូវ​អារម្មណ៍​រំភើបជាខ្លាំង​ជំនួស​​លោកជំទាវ​ ស្រី​តូច​ ចំណាន​ ដែលមាន​ស្វាមី​ល្អបែបនេះ​នៅក្នុង​គ្រួសារ​ ហេីយថែមទាំងជា​មហាសេដ្ឋី​លំដាប់​មួយរូបផងទៀតនោះ​ ពិតជាគួរ​ឲ្យ​ស្ញប់ស្ញែង​មែន​ ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវកម្រង​រូបភាព​ទាំងនេះ​ដូចតទៅ​។