ក្តៅៗ! នារីវ័យក្មេងរូបស្រស់ ដែលប្រកាសរកប្តីនោះ ពេលនេះបានចេញវីដេអូបកស្រាយហើយ ដោយការពិត….(មានវីដេអូ)

ដូចដែលប្រិយមិត្ដ និងទស្សនិជនបានជ្រាប មកហើយ ចំពោះរឿងហេតុការណ៏មួយបាន កើតឡើងកាលពីពេលព្រឹកមិញ ដែលបានធ្វើអោយ កំលោះៗយើងជាច្រើន មានការត្រេកអរ និងជ្រុលជ្រើញយ៉ាងខ្លាំង ចំពោះនារី ស្រស់រូបស្រស់ញញឹមស្អាត ថ្ពាល់ខួច ដោយត្រូវបានសារព័ត៏មានជាច្រើនបានចុះផ្សាយពីរូបនាង កាលពីព្រឹកមិញនេះ។

ដោយនារីរូបស្រស់ រាងតូចច្រឡឹកនោះ មានគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Oun Naa Fah ដោយបានបង្ហោះសារប្រកាស ស្វែងរកដៃគូរជីវិតដោយមិនត្រូវការទ្រព្យអ្វីនោះឡើយ សំខាន់អោយតែចុះអេតាសុីវិលស្របច្បាប់ ចាំមានលុយការតាមក្រោយ ក៏មិនទាស់ទាល់អ្វីដែរ ក្នុងសារប្រកាសនេះដែលបានសរសេរថា៖

“ចង់ចូលដណ្តឹងអីមិនយកថ្លៃខាន់ស្លា ទេ បើស្រលាញ់ពិតចុះតែអាតាស៊ីវឹលហើយ ប្ដីប្រពន្ធស្រេច ហើយចាប់ដៃគ្នារកស៊ីទៅហើយមានលុយថ្ងៃណារៀបការថ្ងៃនឹង អូខេអត់” ក្រោយពីសារមួយនេះ បង្ហោះរួចមក ធ្វើអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ហ្វេស ប៊ុកជាពិសេស កំលោះៗជាច្រើនតែម្ដង រហូតមានកំលោះខ្លះបានបញ្ចេញមតិថា៖ “មើលទៅនាងជាអ្នកមានទ្រព្យ ធូរធាណាស់ មានមុខរបរត្រឹមត្រូវ ថែមទាំង ស្អាតទៀត មិនខ្វះទេអ្នកតាមស្រលាញ់ ហើយទំនងមើលទៅថ្លៃបណ្ណាការ ក៏មិនធម្មតាដែរ”។

ដោយឡែកមុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុកដដែល (Oun Naa Fah)បានធ្វើការឡាយវីដេអូ ចេញមុខបកស្រាយចំពោះ រឿងសារព័ត៏មានបានចុះផ្សាយនេះ ដោយនារីវ័យក្មេងនេះបានបកស្រាយថា៖ “រឿងដែលសារព័ត៏ដែលបានចុះផ្សាយទាំងនោះ គឺជារឿងយូរមកហើយ ហើយនាងក៏បានផ្ដាំទៅ អ្នកតិះដៀរនាងទាំងអស់ សូមអោយពេលបញ្ចេញមតិអោយបានត្រឹមត្រូវ កុំមកប្រើប្រាស់ពាក្យ ថារបស់ Free នេះជារឿងរបស់ខ្ញុំ សូមកុំមកវែកញែក។” គួរបញ្ជាក់ផងដែរថា កញ្ញា Oun Naa Fah មានសង្សាររួចមកហើយ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing