ឱកាសល្អហើយប្រុសៗ! នារីវ័យក្មេង រូបស្រស់ បានប្រកាសរកប្តី ដោយមិនយកថ្លៃខាន់ស្លា គ្រាន់តែសុំត្រឹមតែ…..

ប្រិយមិត្ដ ដែលកំពុងតែអានសុទ្ធសឹងតែ ធ្លាប់មានស្នេហាពីមុនមកម្លេះ ហើយក៏ធ្លាប់ឆ្លងកាត់ភាពផ្អែមល្ហែម និងការបែកបាក់គ្នា ព្រមទាំងអារម្មណ៏ស្រលាញ់គេតែម្នាក់ឯងថា វាសែនពិបាកយ៉ាងណា។ តើលោកអ្នកយល់ពីអត្ថន័យ នៃពាក្យស្នេហាជាអ្វីដែរឬទេ? ពាក្យស្នេហាមួយនេះដែល បានធ្វើអោយមនុស្សជាច្រើនសប្បាយចិត្ដ ក៏មានខូចចិត្ដក៏មិនតិចនោះដែរ។

ស្នេហា តាមអត្ថន័យរបស់វាវិញ គឺការស្រលាញ់ស្អិត ឬជាប់ស្អិត ដែលគ្មាននរណាម្នាក់ ងាយនឹងបេះផ្ដាច់ចេញ ឬបំបែកចេញពី មនុស្សដែលខ្លួន ស្រលាញ់បានឡើយ។ បើបេះចេញបាននោះ ក៏នឹងបន្សល់នូវស្លាកស្នាម ឈឺចាប់ បូករួមទាំងទឹកភ្នែក ឬការនឹកគិតដល់ដៃគូរម្នាក់ទៀត ដែលជួន កាលអាច ឈានរហូតទៅដល់ការធ្វើអត្តឃាត សម្លាប់ខ្លួន(Depression) ទៀតក៏មានដែរ។

ដោយឡែកពេលថ្មីៗនេះដែរ នារីថ្ពាល់ខួច ញញឹមស្រស់ មុខអក្សរ វី ម្នាក់បានកំពុងតែផ្ដល់ក្ដីសង្ឃឹមអោយ កំលោះជាច្រើន មានភាពត្រេកអរ ក្រោយនារីរូបស្រស់ម្នាក់នេះ បានបង្ហោះ ជាសារធារណៈ ស្វែងរកបុរសណាដែលមានបេះដូងស្មោះស្នេហ៏ ស្រលាញ់នាងលុះក្ស័យ ទោះបីគ្មាន ទ្រព្យធន ក៏គ្មានបញ្ហា អោយតែចុះអេតាសុីវិល រួចចាប់ដៃគ្នាសាងអនាគត អោយល្អថ្កុំថ្កើន ចាំការពេលក្រោយក៏មិនទាស់អ្វី។

កញ្ញា ស្រីស្រស់រាងតូចច្រឡឹងនេះ មានគេហទំព័រ ហ្វេស ប៊ុក ឈ្មោះ Oun Naa Fah បានសរសេរថា៖”ចង់ចូលដណ្តឹងអីមិនយកថ្លៃខាន់ស្លាទេ បើស្រលាញ់ពិតចុះតែអាតាស៊ីវិលហើយ ប្ដីប្រពន្ធស្រេច ហើយចាប់ដៃគ្នារកស៊ីទៅហើយមានលុយថ្ងៃណារៀបការថ្ងៃនឹង អូខេអត់។” ហើយសារមួយនេះ បង្កអោយមានការចាប់អារម្មណ៏យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ហ្វេស ប៊ុក សម្បីតែលោក

នាយកសាលា បង្រៀនគណនាយ្យ លោក សុខ ចាន់រឿង ក៏បានលាន់មាត់និយាយថា៖”មានមិនច្រើនទេ នារីចិត្តធម៌អញ្ចឹង។” មួយវិញទៀតបុរសផ្សេងៗ មិនហ៊ានសារភាពស្នេហ៏ ប្រាប់ពីចិត្ដស្មោះចំពោះនាងនោះទេ ដោយខ្លាចនាងនិយាយលេង ហើយក៏បានមតិថា៖”មើលទៅនាងជាអ្នកមានទ្រព្យ ធូរធាណាស់ មានមុខរបរត្រឹមត្រូវ ថែមទាំង ស្អាតទៀត មិនខ្វះទេអ្នកតាមស្រលាញ់ ហើយទំនងមើលទៅថ្លៃបណ្ណាការ ក៏មិនធម្មតាដែរ”។