ញាក់សាច់!!! ករណីពិធីខួបកំណើត យុវជនវៀតណាម បង្កហិង្សាជាមួយជនជាតិខ្មែរព្រោះតែ…(មានវីដេអូ)

ករណីបង្កហិង្សាមួយ កាលពីយប់មិ្សលមិញ យប់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១០យប់ នៅក្នុងខារ៉ាអូខេ ឡាលីន ដោយបណ្ដាលអោយបែកកញ្ចាក់ ព្រមទាំងសម្ភារៈ មួយចំនួនផងដែរ។ ហេតុការណ៏មួយនេះ កើតឡើងស្ថិតតាមបណ្ដាយ ផ្លូវ ៩៩ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខេត្ដ ចំការមន រាជធានី ភ្នំពេញ។

ហេតុការណ៏មួយនេះផងដែរ បង្កអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពី សំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនេះតែម្ដង ដោយក្នុងយប់ពេលកើតហេតុនេះ គឺខាងខារ៉ាអូខេ ឡាលីនមានការរៀបចំពិធីខួបកំណើត ហើយភ្ញៀវដែលអញ្ចើញមកពិធីខួបកំណើត ក៏បានចេញមកខាងក្រៅ ដើម្បីចាំមិត្ដភក្ដិ ក៏បានប៉ះគ្នាជាមួយភាគី

ម្ខាងទៀតនៅមុខខារ៉ាអូខេ ឡាលីន អាយុប្រហែល ១៧ឆ្នាំ ដែលទើបចេញពីធ្វើការមក ក៏បានមក ហូបមីឆា ទល់មុខចំនុចកើតហេតុ ហើយក៏ត្រូវបានជនបង្ក ខឹងសម្បារ ដោយសារ មើលមុខ ឌឺដងគ្នា ក៏បានឈានរហូតដល់ប្រើអំពើហិង្សា ដោយបានគប់គ្នាទៅវិញទៅមក រហូតដល់បែកកញ្ចក់ទ្វារ ក្នុងពេលនោះដែលកម្មវិធី ខួបកំណើតក៏ត្រូវបានរំសាយភ្លាមៗ ដោយរត់ចែកជើងគ្នាតែម្ដង។

តាមប្រភពកើតហេតុខាងលើ បានអោយដឹងថា ភាគីបង្ក គឺជាជនជាតិវៀតណាម ដែលបានចូលរួមក្នុងពិធីខួបកំណើត ហើយពេលនោះផងដែរ ត្រូវបានសមត្ថកិច្ចចាប់បញ្ចូនទៅកាន់ ប៉ុស្ដិ៍នគរបាល ផ្សារដើមថ្កូវ ដើម្បីធ្វើការសាកសួរ ក៏ដូចជាចេញថ្លៃសំនងទៅលើ ថ្លៃខូតខាតកញ្ចក់ទ្វារ ហាងខារ៉ាអូខេ ឡាលីននេះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម