ឡុង លីគ័ង្គ ត្រូវបានពិធីករ ចេញមកបញ្ឈប់អោយច្រៀង ខណះពេលដែលច្រៀងបានពាក់កណ្តាលទី ក៍ព្រោះតែ….(មានវីដេអូ)

តារាចម្រៀង ដែលត្រូវជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី១ កុមារា ឡុង លីគ័ង្គ បើទោះបី រូបប្អូនមិនទទួលបានជ័យជំនះ ក្នុងការប្រលងក៏ដោយ តែកេរ្ដិ៍ឈ្មោះនឹងទឹកដមសំនៀងដ៏ក្រអួនក្រអៅ របស់ប្អូនប្រុសឡុង លីគ័ង្គត្រូវបាន ប្រិយមិត្ដ និងទស្សនិជនជាច្រើន បានទទួលស្គាល់ថាមានសំនៀងពិរោះ រណ្ដំចិត្ត ផ្អែមស្រទន់ ជាប់ចិត្តតែម្ដង។

តារាចម្រៀងវ័យក្មេង មុខស្រស់ ញញឹមស្អាត ប្រចាំផលិតកម្មរស្មីហង្សមាស កុមារា ឡុង លីគ័ង្គ មួយរយៈពេលខ្លីនេះ យើងឃើញថា ហាក់ដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការងារសិល្បៈខ្លាំងមែនទែន ព្រោះយើងតែងតែ កុមារាម្នាក់នេះ លេចមុខតាមកញ្ចក់ទូរស្សន៍ ក៏ដូចជា កម្មវិធី ការប្រគំតន្រ្តីធំនានាជាញឹកញាប់។

បើនិយាយអំពី សម្រស់របស់ កុមារា ឡុង ឡគ័ង្គ វិញយើងឃើញថា សព្វថ្ងៃ ក្មេងប្រុសម្នាក់នេះ កាន់តែមានសម្រស់ស្អាត និងកាន់លេចធ្លោកាន់តែ ខ្លាំងឡើងៗ ដែលបានធ្វើអោយ ហ្វេនអ្នកគាំទ្ររបស់ប្អូន ជាច្រើនពេញចិត្ត ស្រលាញ់ រូបប្អូនលើសដើម ព្រោះមិនថាការតែងខ្លួន ក៏ដូចជា ការតុបតែងមុខមាត់ប្រែជាស្អាតជាងមុនទៅទៀត។

អ្វីដែលធ្វើអោយប្រិយមិត្ដ កាន់តែចាប់អារម្មណ៏លើប្អូននោះ កាលពីថ្មីៗនេះដែរ លីគ័ង្គ ក៏បានបង្ហាញក្រុមរាំ ផ្ទាល់ខ្លួន របស់ប្អូន ដែលឡើងឆាកជាមួយ ហើយសុទ្ធតែជាក្មេងៗអាយុប្រហាក់ប្រហែលនឹងប្អូនផងដែរ។ ហើយរឿងដែលធ្វើអោយមហាជនភ្ញាក់ផ្អើល យ៉ាងខ្លាំងនោះ នៅពេលដែលប្អូនប្រុសឡុង លីគ័ង្គកំពុងតែច្រៀងសុខៗស្រាប់តែ ពិធីករ

បានបញ្ឈប់ប្អូនអោយឈប់ច្រៀង ភ្លាមៗតែម្ដង។ សម្រាប់មូលហេតុ ក្នុងការបញ្ឈប់ច្រៀងនេះ ដោយសារតែ មេឃមានសភាពធ្លាក់ភ្លៀងយ៉ាងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់សុខភាព តារាវ័យក្មេងរូបនេះ ក៏ដូចជាខ្លាចមានបញ្ហ ដែលកើតមាន ផ្សេងៗជាយថាហេតុ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing