ក្តៅៗ! ទីបំផុតកញ្ញាទេព បូព្រឹក្ស បានយកថវិការ មកឧបត្ថម្ភ អោយមន្ទីរពេទ្យគន្ធបុផ្ផា ហើយ ដែលថវិការនោះគឺមានចំនួន…..(មានវីដេអូ)

ក្រោយ​ពី​ករណី​រឿងផ្ទុះកក្រេីក​របស់តារាចម្រៀង​ដ៏ល្បីឈ្មោះ​ក្នុង​ផលិតកម្ម​រស្មី​ ហង្ស​មាស​ កញ្ញា​ ទេព​ បូព្រឹក្ស​ ដែលកាលពី​កន្លង​ទៅ​ ត្រូវ​បានបុរសម្នាក់​ បានជះស្រាបៀ​ និង​គប់​កំប៉ុង​ទៅលេីរូបនាង​ ខណៈ​ពេល​ដែល​កំពុង​តែ​ច្រៀង​ ធ្វើ​ឲ្យ​រូបនាងទទួលរងនៅភាពអាម៉ាស់ជាខ្លាំង​ ក្នុង​កណ្តាលចំនោមមនុស្សជាច្រេីន។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ ក្រោយ​ពី​កន្លងផុត​ថ្ងៃ​កេីតហេតុ​ប៉ុន្មា​ន​ថ្ងៃក្រោយ​មក​ អ្នកទាំង២​ ក៏ត្រូវ​បានធ្វេីការ​ដោះស្រាយបញ្ចប់រឿងក្នុង​សន្និសិទ​សារព័ត៌មាន​ ​ដោយមាន​ការ​សុំទោស​ជាសាធារណៈពីជនបង្ក​ និងផ្តល់ទឹកប្រាក់សំណងជំងឺចិត្ត​ចំនួន​ ១ម៉ឺន​ដុល្លារ​ ទៅកាន់​កញ្ញា​ ទេព​ បូព្រឹក្ស​ផងដែរ​។

គួររំលឹកផងដែរថា​ ចំពោះ​លុយសំណង​ ១ម៉ឺន​ដុល្លារ​នេះ​ កញ្ញា​ ទេព​ បូព្រឹក្ស​ ក៏ធ្លាប់​បាន​ប្រកាសថា​ នឹងយកលុយនេះ​ ជួយទៅដល់​សិល្បៈ​ចាស់​ជរាដែល​មាន​ជំងឺ​ ក៏ដូចជា​ក្មេង​ៗកុមារ​កំព្រា​ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ ដោយ​ឡែក​ នៅប៉ុន្មាននាទីមុននេះ​ យោងតាម​រយៈ​គណនី​ហ្វេសបុក​ផេក​របស់​កញ្ញា​ ទេព​ បូព្រឹក្ស​ គឺបាន​បញ្ជាក់​ថា​ នាង​ រួមជាមួយនឹង​លោក​ G-Daveth បានមកដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហេីយ​ ដែលនេះគឺតាមការ​សន្យា​របស់នាង​ ទៅកាន់​មហាជន​កាលពី​កន្លងទៅ​នោះ។

ក្នុង​នោះដែរ​ តាមការ​គ្រោងទុក​ និងការ​សន្យា​ផងនោះ​ កញ្ញា​ ទេព​ បូព្រឹក្ស​ រួម​ជាមួយ​នឹង​អនាគត​ស្វាមី​ លោក​ G-Daveth បាន​ធ្វើការ​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ៣ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ ទៅ​កាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing