ក្តៅៗ! ទីបំផុតម៉ូតូ Honda PCX 2019 មានលក់ក្នុងប្រទេសកម្ពុជាយើងហើយ តែតំលៃវិញ ដឹងហើយដាច់ផ្ងាតែម្តង (មានរូបភាព)

នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺគេនិយមជិះម៉ូតូខ្លាំងណាស់ ជាពិសេសនៅក្នុងនៅក្នុងទីក្រុងភ្នំពេញ ទោះបីជាមានកំណើននៃរថយន្ត មានអ្នកជិះច្រើនក្តី ក៍ប៉ុន្តែសំរាប់អ្នកជិះម៉ូតូនៅក្នុងក្រុងភ្នំពេញក៍នៅតែច្រើនដែរ ព្រោះថាអ្នកខ្លះខ្ចិលចង់ជិះរថយន្ត ព្រោះតែបញ្ហាស្ទះចរាចរណ៍ខ្លាំងពេក ពិបាកក្នុងការធ្វើដំណើរ អោយបានទាន់ពេលវេលា។

ហើយម៉ូតូដែលកំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ដែលគេនិយមជិះវា ជាពិសេស គឺវ័យកណ្តាល និងវ័យចាស់ គឺម៉ូតូ Honda PCX ហើយពេលនេះ ម៉ូតូ Honda PCX គឺទើបតែចេញស៊េរីថ្មី ២០១៩ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង ដោយរូបរាងមើលទៅពិតជាសង្ហា និងទាក់ទាញចិត្ត យុវវ័យយើងខ្លាំងណាស់ ។

ម៉ូតូ​ Honda PCX ស៊េរី​ឆ្នាំ ២០១៩ នៅពេលនេះគឺបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាយើងហើយ ដោយគេសង្កេតឃើញមាន គេដាក់លក់នៅតាមបណ្តាលហាង លក់ម៉ូតូ ដែលស្ថិតនៅម្តុំផ្លូវគីរីរម្យ ក្រុងភ្នំពេញ។ ចំពោះម៉ូតូ Honda PCX ស៊េរី​ឆ្នាំ ២០១៩ គឺគេបានបែងចែកវាជាពីរជម្រើស ដែលជាប្រភេទខុសៗគ្នា។

ហើយម៉ូតូ​ Honda PCX ស៊េរី​ឆ្នាំ ២០១៩ គឺមានបួនពណ៍ គឺប្រភេទ១ ​ពណ៌​សលាយ​ក្រហម និងកង់ពណ៍ខ្មៅ, ​ពណ៌​ខ្មៅ​លាយ​ក្រហម។
ប្រភេទទៅ២ ពណ៌​ខៀវ​លាយ​ខ្មៅ និង​​ក្រហម​លាយ​ខ្មៅ ដែលមានកង់ពណ៍មាស។ ហើយនៅពេលនេះនៅក្នុងប្រទេសកម្ពុជាយើង គឺមានតែប្រភេទទី១ ដែលកំពុងតែដាក់លក់តែប៉ុណ្ណោះ គឺមានពណ៍សលាយក្រហម ដែលមានកង់ពណ៍ខ្មៅ។

ហើយរីឯតំលៃវិញ គឺថ្លៃជាងស៊េរីមុន ដែលមានតំលៃ ជាង៤០០០ដុល្លា ឯណោះ ក៍ប៉ុន្តែតំលៃមួយនេះគឺអាចចារបាន។ ហើយវាក៍ទំនៀមទំលាប់ប្រទេសយើងផងដែរ នៃរបស់ដែលទើបនឹងចេញបែបនេះ គឺគេលក់ក្នុងតំលៃថ្លៃហើយ តែបើចាំ ១ខែ ទៅ២ខែ ក្រោយចាំទិញ តំលៃរបស់វានឹងធ្លាក់ មកទៀតហើយ។

គួរបញ្ចាក់ផងដែរថា ម៉ូតូ Honda PCX ២០១៩ បានប្រើប្រាស់​ម៉ាស៊ីនចំណុះ ១៥០ cc ដោយយើងចំនុះសាំងមួយលីត្រ អាចជីះបានរហូតដល់ទៅ ៤៥គីឡូម៉ែត្រ។ ហើយបច្ចេកវិទ្យាទំនើបដែលបំពាក់នៅលើម៉ូតូនេះរួមមាន ប្រើ Smart Key, រន្ធសាកថ្ម, កុងទ័រឌីជីថលសុទ្ធ, ល៕