ក្តៅៗទាំងយប់! ពេលនេះសមត្ថកិច្ចបានចុះឃាត់ខ្លួនជនជាតិចិនម្នាក់ទៀតហើយ ដោយពេលនេះកំពុងតែ….(មានវីដេអូ)

ដូចដែលប្រិយមិត្តគ្រប់គ្នាបានដឹងរួចមកហើយ ក្រោយពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចាត់ក្រុមការងាររបស់លោក អោយទៅសេុីបសួរ នៅឯមន្ទីរពេទ្យវុិចតូរៀ អស់ជាច្រើនមក ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាស អោយបិទអាជីវកម្ម មន្ទីរពេទ្យវុិចតូរៀ ហើយថែមទាំងធ្វើការឃាត់ខ្លួន មនុស្សចំនួន ៨នាក់ផងដែរ។

ហើយមនុស្សទាំង ៨នាក់នោះរួមាន ៧នាក់គឺជាបុគ្គលិកនៅទីនោះ ហើយនិងម្នាក់ទៀតគឺជាប្រធានមន្ទីរពេទ្យ «វុិចតូរៀ» គឺលោកស្រី សៀង សុគន្ធ ដែលជាសុទ្ធសឹងជាអ្នកជាប់ពាក់ព័ន្ធនៅក្នុងរឿង បង្ខិតបង្ខំអ្នកជំងឺ អោយវះកាត់ ដោយបំភ័យ ជំងឺតូចតាច ថាជាជំងឺធ្ងន់ធ្ងរ ដែលបណ្តាលអោយស្លាប់ ដោយព្យាបាលដោយការវះកាត់ក្នុងតំលៃ មួយដ៍ថ្លៃកប៉ពពក។

ក្រោយពីសមត្ថិកិច្ចបានធ្វើការសាកសួរពួកគេទាំងនោះជាច្រើនមករួច រហូតមកដល់វេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានសម្រេចឲ្យនគរបាលខណ្ឌទួលគោក ចុះទៅឃាត់ខ្លួនបុរសម្នាក់ទៀត ដែលជាជនជាតិចិន ក្នុងគោលបំណង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយបុរសដែលជាជនជាតិចិននោះ ត្រូវបានជាប់ចោទពីបទ បង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាលដ៏សែនថ្លៃ។ ហើយឈ្មោះរបស់ជនជាតិចិននោះ គឺមានឈ្មោះថា Azhi អាយុ៤៣​​​ ជាអ្នកគិតលុយប្រចាំមន្ទីរពេទ្យ។ ហើយនៅពេលនេះបុរសជនជាតិចិននោះគឺត្រូវបាននគរបាលនាំខ្លួនទៅកាន់អធិការ ខណ្ឌទួលគោក ដើម្បីរៀបចំសំណុំរឿងបញ្ចូនទៅកាន់តុលាការ។

រីឯប្រធានមន្ទីពេទ្យ «វុិចតូរឿ» គឺលោកស្រី សៀង សុគន្ធ គឺត្រូវបានសមត្ថកិច្ចដោះលែងវិញ ព្រោះគាត់គ្រាន់តែជាអ្នកឈឈ្មោះ អោយមន្ទីពេទ្យតែប៉ុណ្ណោះ។ ហើយក្នុងនោះផងដែរ បុគ្គលិក ស្រីប្រុស ដែលធ្វើការក្នុងមន្ទីរពេទ្យ «វុិចតូរឿ» ប្រមាណ ២៣នាក់ ដោយមានជនជាតិចិនចំនួន ៦នាក់ គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពួកគេ ដើម្បីធ្វើការសាកសួរ ទៅលើករណី ចាប់បង្ខាំង និងជំរិតទារប្រាក់ ពីអ្នកជំងឺ៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing