លោក​ ផែង​ វណ្ណៈ​ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ ដែលបានចាប់បង្ខំនារីម្នាក់​ ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ​…(មានវីដេអូ​)

ចំពោះ​ហេតុការណ៍​ដែលបានផ្ទុះកក្រេីក​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៨​ យប់​មិញ​នេះ​ ទាក់ទង​នឹង​ករណី​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ បានចាប់បង្ខំនារីម្នាក់​ ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ​ បង្កឲ្យ​មហាជនពេញមួយប្រទេស​ ជាពិសេស​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​បាននាំគ្នារិះគន់ជាខ្លាំង​ ។

ជុំវិញ​ករណី​នេះ​ផងដែរ​ មកដល់ថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ នាព្រឹកមិញនេះ​ ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​ បាន​បញ្ជា​ឲ្យ​មានការចុះ​ត្រួតពិនិត្យ​ និង​ធ្វើ​ការសាកសួរចំពោះ​ករណី​នេះផងដែរ​ ក្រោយពី​ធ្វើ​ការ​ស្រាវជ្រាវ​រួច​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ក៏បានប្រកាសឲ្យបិទ​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ ជាបណ្តោះអាសន្ន​។

ដោយឡែក​ នៅមុននេះ​បន្តិច​ លោក​ ផែង​ វណ្ណៈ​ តាមរយៈ​គណនី​ហ្វេសបុក​ផេកជាផ្លូវ​របស់​លោក​ Pheng Vannak News បានចេញមុខធ្វេីការ​ Live ជាវីដេអូ​ និងបានប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ ចំពោះ​ករណី​ខាងលើនេះ​ ដោយលោកបាន​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖

មិនគួរណា​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ ដែលមានឈ្មោះល្បីមួយនេះ​ បានធ្វេី​រឿង​ដ៏​អសីលធម៌​បែបនេះ​ចំពោះប្រជាជនដែលមិនមានលុយ​បែបនេះ​សោះ​ មិនតែប៉ុណ្ណោះ​ ថែមទាំង​បំភ័យ​ដល់រូបគ្នាជាអ្នក​ជំងឺ​ និងមិនមាន​លទ្ធភាព​គ្រប់គ្រាន់​ អោយទទួលរងនូវ​វិបត្តិ​ទាំង​នេះ​សោះ។

លោកបាន​បន្ថែម​ទៀត​ថា​ បេីប្រេីសុទ្ធតែពាក្យស្លាប់យ៉ាងនេះ​ តេីមិនឲ្យគ្នាមានការបារម្ភយ៉ាងម៉េចនោះ​ បេីទោះ​ជាអត់លុយ​ ក៏ត្រូវតែធ្វេីការ​ព្យាបាល​សិនដែរ​ ព្រោះជីវិតមនុស្សមួយទាំងមូល​ ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing