អស់​ទាស់​! វីដេអូ​សាកចិត្ត​មួយ​ ត្រូវ​បាន​បុរសជនជាតិ​ឥណ្ឌា​ម្នាក់​ មកខេត្ត​សៀមរាប​ ធ្វេីជាជ្រុះលុយ​ ចង់ក្រោយ​ក៏ជួបរឿងស្មានមិនដល់…(មានវីដេអូ​)

ចំពោះ​ការផលិត​នូវ​វីដេអូ​សាកចិត្ត​ក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​នេះ​ កំពុងតែចាប់ផ្តេីមមានការ​ផលិតហេីយ​ ដែលកាល​ពីកន្លងទៅនេះ​ លោក​តាន់​ គីម​សួរ​ តែងតែ​បានផលិតនូវ​វីដេអូ​មួយចំនួនជា​លក្ខណៈ​បែប​សាកចិត្ត​ក្នុង​ន័យអប់រំ​ ដេីម្បី​ឲ្យ​មហាជន​មានការ​យល់ដឹង​ និង​ទទួលបាននូវ​ការ​អប់រំ​ផងដែរ។

ដោយឡែក​ ថ្មីៗ​នេះ​ ក៏មាន​ជន​ជាតិ​ឥណ្ឌា​ម្នាក់ឈ្មោះ​ Meh Raj​ ដែលជាអ្នកផលិតវីដេអូក្នុង​ YouTube បានមកខេត្តសៀមរាប​ និងបានផលិតជា​វីដេអូ​មួយ​ ដោយធ្វេីជាជ្រុះលុយនៅផ្សារ​ទំនេីបមួយកន្លែង​ ដេីម្បី​ធ្វើ​ការ​សាកចិត្ត​ចំពោះ​អ្នកដំណេីរ​ដែលកំពុង​ឆ្លង​កាត់​ ជាពិសេស​គឺប្រជាជនខ្មែរផ្ទាល់តែម្តង។

ក្រោយពី​បានធ្វេី​វីដេអូ​សាកចិត្ត​មួយនេះ​ ជាច្រើន​លេីកច្រេីនសាររួចមក​ យេីងសង្កេតឃេីញថា​ អ្នកដំណេីរនៅក្នុង​ផ្សារទំនេីបក្នុង​ខេត្ត​សៀម​រាប​នេះ​ គឺពិតជាមានភាពស្មោះត្រង់​ និងមានចិត្ត​ចេះជួយយក​អាសាគ្នាខ្លាំងណាស់​ ដោយបានជួយរេីសលុយជូនទៅដល់ជនជាតិ​ឥណ្ឌា​នេះវិញផងដែរ។

ដែលនេះបានបង្ហាញឲ្យឃេីញថា​ ប្រជាជន​ខ្មែរ​យេីង​ភាគច្រើន​ គឺជាមនុស្ស​ដែលមានភាពស្មោះត្រង់​ដ៏គួរឲ្យ​កោតសរសើរ​ ជាពិសេស​នេះក៏ជា​កិត្តិយស​ដ៏​អស្ចារ្យ​ មួយ​ផងដែរ​ សំរាប់​ប្រទេស​កម្ពុជា​យេីង​នេះ។ ចង់​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​វិដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing