ស្រីស្អាតចិត្តធម៌​ លីលី​ មិនត្រឹមតែ​ជួយសម្រាលកូន​ស្រ្តី​ម្នាក់​នៅតាមផ្លូវទេ​ ថែមទាំងបាន​ធ្វេីរឿង​ដ៏គួរឲ្យ​ផ្អេីលមួយទៀត ដែលបងប្អូនមិនទាន់បានដឹង​…(មានវីដេអូ​)

កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ បង​ប្អូន​ ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បានទទួលជ្រាបរួចមកហេីយ​ អំពី​ទង្វេី​ដ៏សប្បុរស​មួយ​ ដែលនារីដ៏ស្រស់ស្អាតម្នាក់​ បានជួយសម្រាលកូនដល់ស្រ្តីម្នាក់​ នៅតាម​ដងផ្លូវ​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក្នុង​នោះដែរ​ ក៏មាន​ប្រជាពលរដ្ឋ​នៅតំបន់នោះ​ នាំគ្នា​ជួយ​យ៉ាង​សស្រាក់​សស្រាំ​ផងដែរ​។

ដោយឡែក​ កាលពី​ប៉ុន្មា​ន​ម៉ោងមុននេះ​ តាមរយៈ​គណនី​ហ្វេសបុក​របស់​នារីរូបនេះ​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Lyly Yaka Il​ បានទៅសួរសុខទុក្ខស្រ្តីរូបនេះដល់មន្ទីរពេទ្យ​កាល់ម៉ែត្រ​ និងថែមទាំងបានជួយ​ប្រកាស​ស្វែង​រក​ជំនួយមួយចំនួន​ ជូនដល់​ស្រ្តី​ដែលកំពុងមានការខ្វះខាតផងដែរ​ ក្នុង​នោះដែរ​ ស្រី​ស្អាតរូបនេះ​ បានរៀបរាប់​ថា៖

«ពេលនេះ មានតែលើក ម្រាមដៃដប់ សូមអោយពុកម៉ែបងប្អូន លោកជំទាវ លោកឧកញ៉ា នឹងសម្ដេចតេជោ​ សូមដល់ជួយបងស្រីផង គាត់មានកូន​ ក្នុងបន្ទុកដល់ទៅ 3នាក់​គាត់គ្មានអ្វី​ នៅជាប់ខ្លួនសោះ​ សូម្បីតែអាហារ​សម្លៀកបំពាក់ និងទឹកដោះអោយកូនបៅ។ ពេលដែលខ្ញុំ​ បានដំណឹងបងស្រីភ្លាម​

ខ្ញុំទៅរកបងស្រីទាំងយប់​ នៅមន្ទីពេទ្យ ពេលចូលទៅដល់ភ្លាម​ អាណិតបងស្រី ស្ទើរទប់ទឹកភ្នែក​ មិនបាន មានតែម្ដាយ​ និងកូនពីរនាក់គេងគ្នា ទាំងរងារ​ គ្មានភួយខ្នើយ គ្មានអាហា​ និងទឹក​សម្រាប់បរិភោគដែរ បងអ្នកនៅក្បែល​ ជួយអោយអាហារបានមួយពេល មួយពេលនេះ​ ទើបជាមនុស្សដែលជួយកាលពិតប្រាក់(ម្ដាយគេ ម្ដាយយើង កូនគេ កូនយើង ហើយក៏សុទ្ធតែ​ ប្រជាពលរដ្ឋខ្មែរដូចគ្នាដែរ)​ ។

សូមជួយបងស្រី​ យកតែបុណ្យផង បើចង់ទៅជួយបងស្រី ផ្ទាល់ក៏បាន បងស្រីស្នាក់នៅមន្ទីពេទ្យ កាល់មែត
ហើយក៏អាចផ្ញើរ​ តាមរយៈនាងខ្ញុំផ្ទាល់ តាមលេខទូរស័ព្ធ (086223355.060223355)​ និងតាម FB » Lyly Yaka Il https://www.facebook.com/profile.php?id=100008658948864»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing