ថ្មី​ទៀតហេីយ​! ចៅគិរី​ បានសំណូមពរ​ទៅ​ក្រសួង​សុខាភិបាល​ សូមមេត្តាកុំ​ត្រឹមតែ​បិទ​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ គួរតែ…(មានវីដេអូ​)

ក្រោយ​ពី​មានហេតុការណ៏ដ៏​កក្រើក​ និងផ្ទុះ​នៅតាម​បណ្តាញ​សង្គមហ្វេសបុក​រួចមក​ ពាក់ព័ន្ធ​នឹងករណី​ចាប់បង្ខំនារីម្នាក់​ ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ​ កាលពី​វេលាម៉ោង​ ៨យប់​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ បានបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ពី​សំណាក់មហាជាច្រើន​។

ជុំវិញ​ករណី​ខាងលេីនេះ​ផងដែរ​ នៅថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៩​ ព្រឹក​មិញនេះ ក្រោយពី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​ បានចាត់ឲ្យ​មន្ត្រី​ជំនាញរបស់ខ្លួន​ និង​សមត្ថកិច្ច​ ចុះទៅធ្វេីការ​ត្រួតពិនិត្យ​ និង​សុឺប​សួរ​រួចមក​ ក៏បានសម្រេចប្រកាសអោយ​បិទ​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ ជាបណ្តោះអាសន្ន​តែម្តង។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​មួយមានឈ្មោះ​ថា ចៅគិរី សីតលត្ថោ​ បានចេញជាវីដេអូ​ ក្នុងការ​បញ្ចេញ​ជាមតិ​យោបល់មួយចំនួន​ និងបានសំណូមពរ​ទៅ​ក្រសួង​សុខាភិបាល​​ ចំពោះ​បញ្ហា​ដែលបានកេីតមានឡេីង​ ​ទៅលេីករណី​មន្ទីរពេទ្យ​ «វុិចតូរៀ»​ ដែលបានចាប់បង្ខំនារីម្នាក់​ ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ​ យ៉ាងដូច្នេះ​ថា​៖

សូមមេត្តាកុំ​ត្រឹមតែ​បិទ​មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ អី​ គួរតែចាប់​អ្នកដែលបាន​បញ្ជារអោយចាក់សោរ​អ្នក​ជំងឺជាប់ក្នុង​មន្ទីរពេទ្យ​មកធ្វេីការ​ដោះស្រាយ​ ព្រោះបេីត្រឹមតែបិទ​ នោះលេីកក្រោយមន្ទីរ​ពេទ្យ​មួយនេះ​ នៅតែបេីកបង្ក​ចលាចលជាថ្មីទៀត​ ដោយគ្រាន់តែប្តូរឈ្មោះយីហោ​ជាការស្រេច។

ចំណែកឯ​ប្រសិនបេី​ ម្ចាស់​មន្ទីរពេទ្យ​នេះ​គឺជា​ជនជាតិ​ចិន​ ឬក៏ជាបរទេសវិញ​ គួរតែចាប់​ខ្លួន​បញ្ចូនទៅកាន់ប្រទេសកំណេីតគេវិញ​ ដេីម្បី​កុំឲ្យ​ព្យាយាម​ដេីរបង្ករឿង​ដ៏មិនគួរ​គម្បី​មួយនេះ​ មកលេីប្រជាជនខ្មែរជាថ្មីទៀត​ ជាពិសេស​ក៏បានធ្វេីឲ្យ​ ជនបរទេសមួយចំនួនតូច​ ដែលបានរកសុីបែបនេះ​ មានការ​ខ្លាច​រអាផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing