អ្នកនាង​ ស្រី​ អូន​ បានរិះគន់ទៅដល់​ បុគ្គលិក​ក្រុមហ៊ុន​វីង (Wing) យ៉ាងចាសដៃ ក៏ព្រោះតែ​…

បងប្អូន​ ប្រិយមិត្ត​ មួយ​ចំនួន​ធំ​ ធ្លាប់​បាន​ស្គាល់​រួចមកហើយ​អំពីអ្នកនាងស្រីអូន​ ដែលបងស្រី​ ​តែងតែ​បាន​ចូលរួមក្នុងកិច្ចការងារ​សង្គម​ជាច្រើន​ ជាពិសេស​តែងតែបានជួយទៅដល់ប្រជា​ពលរដ្ឋ​ ដែលទទួលរងនូវ​ទុក្ខលំបាកក្នុង​ជីវភាព​គ្រួសារ​ ក៏​ដូច​ជា​ បញ្ហា​មួយ​ចំនួន​ ដែលត្រូវ​ការ​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន​ផងនោះ។

ដោយឡែក​ កាលពី​ប៉ុន្មា​ន​នាទី​មុននេះ​ អ្នកនាង​ស្រី​អូន​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ Ah Ry Noun បានបង្ហោះសារមួយដែលនិយាយទាក់ទងទៅនឹង​បុគ្គលិក​ក្រុមហ៊ុនវីង(Wing) ដែលបានធ្វេីឲ្យអ្នកនាង​មានការ​មិនពេញចិត្តជាខ្លាំង​ ដោយអ្នកនាងបាននិយាយ​យ៉ាងដូច្នេះ​ថា​៖

«បុគ្គលិកក្រុមហ៊ុនវីង ហេតុអីក៏រឹកៗម៉្លេស សំណាងខ្ញុំ មិនផុសមុខអោយគេមេីល»។ ចំពោះ​រឿងដែលបង្កឲ្យអ្នកនាងស្រីអូនមានអារម្មណ៏ខឹងបែបនេះ​ អ្នកនាងក៏មិនបាន​បញ្ជាក់​ច្បាស់នៅឡេីយទេ​ តែអ្នកនាង​បានបញ្ជាក់​ថា​ បុគ្គលិក​រូបនេះ​ គឺធ្វេីការនៅសាខាក្រុមហ៊ុនធំតែម្តង​ ។

គួរបញ្ជាក់ដែលថា​ Wing គឺជាធនាគារឯកទេសមួយ​ ក្នុង​ប្រទេស​កម្ពុជា​ ដែលបានផ្តល់សេវាកម្មទៅលេីការ​ផ្ទេប្រាក់យ៉ាងឆាប់រហ័សបំផុត​ និងមាន​សុវត្ថិភាព​ខ្ពស់​ ជាមួយនឹងប្រព័ន្ធប្រេីប្រាស់តាម​រយៈ​ទូរស័ព្ទ​ ហេីយមកដល់​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​មួយ​នេះ​ បាននឹង​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ទៅលេីការ​ផ្ទេប្រាក់​ ទៅកាន់ក្រៅប្រទេសផងដែរ​ ពិតជាមានភាព​ងាយស្រួល​ជាខ្លាំង​។

For More Videos Amazing