មិនទាន់ចប់ទេ! ក្រោយពីក្រសួងបានប្រកាសបិទ មន្ទីរពេទ្យ «វុិចតូរៀ» រួចមក សមត្ថកិច្ចក៍បានឃាត់មនុស្សចំនួន ៨នាក់ រួមមាន…..

នៅមុននេះខាងក្រសួងសុខាភិបាល បានសម្រេចចិត្តធ្វើការបិទមន្ទីរពេទ្យ «វុិចតូរៀ» ជាបណ្តោះអាសន្នសិន ដើម្បីធ្វើការសេុីបអង្កេត នៃករណី ដែលមន្ទីពេទ្យបានបង្ខិតបង្ខំអ្នកជំងឺអោយវះកាត់ ដោយធ្វើការបំភ័យអំពីស្ថានភាពអ្នកជំងឺ ដោយការវះកាត់នោះ គឺមានតំលៃថ្លៃ ហួសហេតុពេក ជាពិសេសនោះ គឺបានបិទទ្វាចាក់សោរមន្ទីរពេទ្យ ដោយមិនអោយអ្នកជំងឺចេញទៀតផង និងបានធ្វើការគំរាម បើមិនអោយលុយទេ គឺគេនឹងគិតលុយ ១យប់ ៥០០ដុល្លាបន្ថែមទៀត។

នៅពេលដែលសមត្ថកិច្ចបានចុះទៅធ្វើការសាកសួរនោះ មន្ទីរពេទ្យ​ «វ៉ិចតូរៀ»​ ដែលមានលោកស្រី សៀង សុគន្ធ​ គឺជាប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​មួយ​នេះ​ មិនបានចូលរួមសហការណ៏​ជាមួយ​នឹង​សមត្ថកិច្ច​នោះទេ​ ដោយមានចេតនាគេចវេស​ ក្រោយ​ពី​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក និង​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល បានចុះទៅធ្វើការសាកសួរអស់រយះពេលជាង ៥ម៉ោង ដោយក្នុងនោះគឺជួបត្រឹមតែ ស្ត្រី​ដែលជា​បុគ្គលិក​ទទួលភ្ញៀវ​ ២​នាក់ប៉ុណ្ណោះ ដោយពួកគេបាននិយាយថា ពួកគេមិនបានដឹងអ្វីនោះទេ។

ហើយនៅពេលនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺបានចេញលិខិតមួយ ដោយមន្ទីពេទ្យ «វុិចតូរៀ» នេះគឺបិទទ្វា ជាផ្លូវការតែម្តង បន្ទាប់មកមន្ត្រីជំនាញផ្នែកអនុវត្តច្បាប់ ក្រោយពីបានចេញលិខិត បិទទ្វា មន្ទីរពេទ្យនេះរូច ក៍មានការឃាត់ខ្លួន មនុស្សចំនួន ៨រូបផងដែរ ដែលមានការពាក់ព័ន្ធអំពីរឿងនេះ។

ដោយអ្នកទាំងនោះសង្ស័យថា ង្ខាំងអ្នកជំងឺ ជម្រិតយកប្រាក់ ដោយក្នុងចំណោមអ្នកទាំង ៨នាក់នោះ គឺមាន លោកស្រី សៀង សុគន្ធ ដែលជាប្រធានមន្ទីរពេទ្យ វ៉ិចតូរៀ និងមនុស្ស៧នាក់ទៀតជាគ្រូពេទ្យ និងបុគ្គលិក។ ដោយពួកទាំង៨នាក់នេះ នឹងត្រូវបានធ្វើការសាកសួរសេុីបអង្កេត អំពីបញ្ហានេះបន្ថែមទៀត៕

For More Videos Amazing