ក្តៅៗ! លោកឧកញ៉ា ហ៊ុន ជា (ក្មួយបង្កើតសម្តេចតេជោ) បានបញ្ចេញគំនិត ជុំវិញករណីមន្ទីពេទ្យវុិចតូរៀ ថា….

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយអំពីករណីមន្ទីរពេទ្យ វុិចតូរៀ បានចាក់សោរទ្វាមន្ទីរពេទ្រ បង្ខាំងមនុស្សមិនអោយចេញ ខណះពេលអ្នកជំងឺមិនមានលុយបង្គ្រប់អោយថ្លៃវះកាត់ ដោយអ្នកជំងឺគឺមានលុយតែ ៦០០ដុល្លា នោះទេ ដោយសុំ បង់រំលោះក្នុងមួយខែ ១០០ដុល្លា តែខាងមន្ទីរពេទ្យមិនយល់ព្រម។

ហើយក្នុងនោះផងដែរខាងមន្ទីរពេទ្យក៍បានគំរាម បើមិនអោយលុយគេនៅពេលនេះទេ គឺគេនឹងគិតថ្លៃវះកាត់មួយយប់ ៥០០ដុល្លា ពីលើថែមទៀត។ ដោយពាក្យនេះមិនខុសអីពីការចាប់ជំរិតទារប្រាក់ពីអ្នកជំងឺនោះទេ។ ដូច្នេះហើយខាងក្រសួងសុខាភិបាល ក៍បានចុះទៅត្រួតពិនិត្យមន្ទីរពេទ្យនោះ និងបានប្រកាសបិទមន្ទីរពេទ្យវុិចតូរៀ ជាបណ្តោះអាសន្នសិន នឹងធ្វើការសើុបអង្កេតជាបន្តទៀត។

តាមរយះគណនីហ្វេសបុករបស់ ឧកញ៉ាហ៊ុន ជា បានបង្ហោះថា «តាមគំនិតរបស់ខ្ញុំរឿងមន្ទីរពេទ្យវុិតូរៀដែលបានចាក់សោបង្ខាំងមនុស្សកាលពីយប់ម្សិលមិញនេះ គឺបេីគ្រាន់តែចុះទៅបិទទ្វារមិនអោយប្រកបអាជីវកម្មតទៅទៀតគឺមិនគ្រប់គ្រាន់នោះទេ។ ក្រសួងសុខាភិបាលគួរតែសហការជាមួយកម្លាំងសមត្ថកិច្ចដេីម្បីស្វែងរកឃាត់ខ្លួនជនដែលបានប្រព្រឹត្តល្មេីស (អ្នកចាក់សោរ)

បង្ខាំងមនុស្សទុកនោះយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះវាគឺជាបទល្មេីសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រាច្បាប់។ហេីយវាក៏ជាការព្រមានទៅដល់មន្ទីពេទ្យឯកជន រឺគ្លីនិកឯកជនដទៃទៀតកុំអោយយកគំរូអាក្រក់តាមមន្ទីពេទ្យវុិតូរៀនេះទៀតផងដែរ៕HUN CHEA»។

For More Videos Amazing