ក្តៅៗ! មន្ទីរពេទ្យវុិចតូរៀ បង្ខំអ្នកជម្ងឺវះកាត់ ដល់ពេលវះកាត់រួច ស្រាប់តែបិទទ្វារចាក់សោរមិនឲ្យអ្នកជម្ងឺចេញ ដោយថ្លៃវះកាត់ថ្លៃរហូតដល់ទៅ….(មានវីដេអូ)

នៅមុននេះបន្តិចគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសារព័ត៍មានជាច្រើន បានចុះទៅយកព័ត៍មាន នៅឯមន្ទីពេទ្យវុិចតូរៀ ក្នុងករណីមក​ពិនិត្យ​ជំងឺ​តែបែរជា​បង្ខិតបង្ខំ​ឲ្យ​វះកាត់​ បេី​មិន​វះកាត់​អាច​ត្រូវ​ស្លាប់​ ដោយហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ​២០១៩នេះ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ដោយហេតុការណ៍កើតឡើងដំបូង អ្នកជំងឺគឺបានមកពិនិត្យជំងឺរោគស្ត្រីធម្មតានោះទេ ព្រោះតែចុកឈឺខ្លាំងពេក ដល់ពេលមកពិនិត្យនៅមន្ទីពេទ្យយវុិចតូរៀ ត្រូវបានខាងគ្រូពេទ្យ បានបង្ខិតបង្ខំ អោយខាងអ្នកជំងឺ អោយវះកាត់ ហើយខាងម្តាយអ្នកជំងឺបានប្រាប់ថាគ្មានលុយនោះទេ តែគ្រូពេទ្យបានប្រាប់ថា បើមិនវះកាត់ទេ គឺនឹងត្រូវស្លាប់។

ដោយសារតែពាក្យស្លាប់នោះហើយ ទើបធ្វើអោយខាងម្តាយសម្រេចចិត្តអោយកូនស្រីរបស់គាត់វះកាត់ ទាំងគ្មានលុយនៅក្នុងខ្លួន។ លុះដល់ពេលដែលវះកាត់រូច ស្រាប់តែចេញវិក័យប័ត្រនៃថ្លៃវះកាត់នោះ ស្ទើតែចង់សន្លំ ដោយវិក័យប័ត្រនោះ គឺមានសុទ្ធតែអក្សរចិន ដោយថ្លៃវះកាត់នោះ គឺថ្លៃរហូតដល់ទៅ ២០០០ដុល្លា ខណះពេលដែលគ្រួសារអ្នកជំងឹ មានលុយនៅក្នុងខ្លួនតែ ៦០០ដុល្លា នោះទេ។

ដោយសារតែគាត់គ្មានលុយបង្គ្រប់អោយថ្លៃវះកាត់នោះ ទើបខាងមន្ទីរបានចាក់សោរ មិនឲ្យក្រុមគ្រួសារ និងអ្នកជម្ងឺចេញ និងខាងមន្ទីពេទ្យប្រាប់ថា បើគ្មានលុយអោយគេទេ គេនឹងគិតលុយ ១យប់ ៥០០ដុល្លាថែមទៀត។ ដោយសារតែហេតុនោះហើយ ក្រុមគ្រួសារអ្នកជំងឺ ក៍បានតេទៅប្រាប់អោយអ្នកសារព័ត៍មានមកតែម្តងទៅ។

សូមទស្សនាវីដេអូខាងក្រោម