សូមជួយស៊ែរបន្តផង!​ ឪពុកម្តាយធ្លាក់ថ្លើមក្តុក នៅពេលដែលកូនរបស់ខ្លួនទើបតែអាយុ4ឆ្នាំកន្លះ ត្រូវម្ញូបភ្នែក ដែលបណ្តាលមកពី…..

មកដល់សម័យ​បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​កាន់តែទំនើប​ និងមានភាព​ជឿនលឿន​ជាខ្លាំង​ ធ្វើ​អោយ​មនុស្សកាន់តែទទួលបាននូវ​ភាព​ងាយស្រួល​ មិនតែប៉ុណ្នោះ​ ក៏ផ្តល់​នូវភាព​វៃឆ្លាត​ដល់មនុស្ស​យេីងផងដែរ​ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ទំនេីបនេះដែរ​ ក៏មានផល​អវិជ្ជមាន​ និងផលវិបាក​លាយឡំជាមួយគ្នាងដែរ។

ជាក់ស្តែង​ បេីយេីងក្រឡេកមកមេីល​អំពី​បច្ចេកវិទ្យា​​ទូរស័ព្ទ​សម័យ​ទំនើប​ ដោយ​បច្ចុប្បន្ន​នេះ​ មនុស្សទូទាំង​ពិភពលោក​ ភាគច្រើន​ បានជ្រេីសរេីសយកប្រភេទ​ទូរស័ព្ទ​ម៉ាក​ស្មាតហ្វូន​ ក៏ព្រោះតែ​វាមាន​អេក្រង់​ថាច់​ និងមានរូបរាងធំងាយស្រួលក្នងការ​ប្រេីប្រាស់​ ជាពិសេស​ ក្មេង​ៗចូលចិត្ត​ចុច​ និងលេងណាស់​ ដែលជា​ហេតុបង្កអោយមានភាពប៉ះពាលជាខ្លាំងចំពោះរូបគេ។

ដោយឡែក​ យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​ ដែលមាន​ឈ្មោះ​ថា​ Pen Manika​ ដែលត្រូវ​ជា​ម្តាយ​របស់​ក្មេង​ប្រុស​ម្នាក់​ ដែលកំពុងទទួលរងនូវ​បញ្ហាភ្នែក​ម្ញូប​ ដោយ​សារតែ​តែងតែបណ្តោយអោយកូន​លេងអាយផេត​ រហូត​ទៅជាបែបនេះតែម្តង​ ក្នុង​នោះ​ដែរ​ គណនី​ខាងលេី​ បានរៀបរាប់​ថា៖

«អ្វីដែរធ្វើអោយខ្ញុំ​ និងគ្រួសារធ្លាក់ថ្លើមក្តុក​ គឺកូនទើបតែអាយុ​ 4ឆ្នាំកន្លះ​ ត្រូវ​ម្ញូបមកពីគ្មានពេល​ នៅជាមួយកូន​ គឺកូននៅផ្ទះ​ អោយមើលអាយផេតពេក​ ចឹងប៉ាម៉ាក់ទាំងឡាយ​ កុំអោយស្តាយក្រោយ​ ដូចខ្ញុំ​ កុំបណ្តោយកូនតូចៗ​ មើលអាយផេតពេក​ សង្ឃឹមការព្យាបាល​ អាចជួយអោយកូនខ្ញុំឈប់ម្ញូបចុះ»។

For More Videos Amazing