អស្ចារ្យណាស់! ក្រោយបាត់មុខមួយរយះ ពេលនេះ អ៊ុំឆេង យុត្តិការ បានបង្ហាញមុខលើឆាកប្រគុំដន្ត្រីជាលើកដំបូង ដែលធ្វើអោយគ្រប់គ្នាផ្ញាក់ផ្អើលតែម្តង…(មានវីដអូ)

ភ្នំពេញ៖ ប្រិយមិត្ត ប្រាកដជាបានស្គាល់មកថា ប្អូនស្រី អ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ មកពីខេត្ត រតនៈគីរី ដែលត្រូវជាអតីតបេក្ខភាពប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia Season 2គឺ ដែលកាលគ្រានោះ ប្អូនស្រី ក៏បានជ្រើសរើស កញ្ញាសួស វីសា ធ្វើជាគ្រូបង្វឹក បើទោះជាមិនទទួលបានជ័យជំនះក៏ដោយ ប៉ុន្ដែយើងឃើញថា យុត្ដិការ ពិតជាទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីមហាជនផងដែរ។

ក្មេងស្រី ចង្កាស្រួច ភ្នែកធំ បបូរមាត់ក្រហម ញញឹមស្រស់រូបសម្រស់ស្អាតបែបធម្មជាតិ ព្រមទាំងមានសម្លេងក្រអួនក្រអៅ បូករួមទឹកដមសម្លេង ដ៏ពីរោះទៀតនោះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់ទស្សនិកជន គ្រប់មជ្ឈដ្ឋាន ដែលបានកោតសរសើរពីសមត្ថភាពរបស់ប្អូន ធ្វើអោយគ្រប់គ្នាមិនសរសើរប្អូនមិនបាន។

ស្រាប់តែពេលថ្មីៗនេះ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កុមារី អ៊ុំឆេង យុត្តិការ ស្រាប់តែលេចមុខ បង្ហាញខ្លួន ជាលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីប្រគុំតន្រ្តីមួយរបស់រស្មីហង្សមាស។ ដោយកុមារី អ៊ុំឆេង យុត្តិការ បានឡើងបកស្រាយបទចម្រៀងមួយបទមានចំនងជើងថា៖ “មានសង្សារ២៥០០” និងបកស្រាយឆ្លើយឆ្លងគ្នាជាមួយនឹង កុមារា កុយ វិសា។

ពួកគេទាំងពីរបានធ្វើអោយ ផ្អើលឆាកតន្រ្ដីរស្មីហង្សមាសតែម្ដង ដោយធ្វើអោយទស្សនិជន នៅទីនោះ ព្រមទាំងប្រិយមិត្តអ្នកគាំទ្រ របស់ប្អូនទាំងពីរ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីរូបគេទាំងពីរ បានចាប់ដៃគ្នាច្រៀងរួមគ្នា ដោយបានការបង្ហើរសំនៀងច្រៀង បានយ៉ាងពិរោះមិនគួរអោយជឿ ពេលបានស្តាប់ហើយ ពិតជាចង់ស្ដាប់ម្ដងទៀតណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing