ល្អណាស់! លោកឧកញ៉ា ឌួង ឆាយ បានធ្វើការវិភាគទៅលើការដើរលើរងើកភ្លើង និង អំបែងកែវថា…..

លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក្នុង​មួយ​រយៈពេល​នេះ​ លោកហាក់បីជាមានភាព​មមាញឹក​ជាខ្លាំង​ ​ជាមួយ​នឹង​កិច្ចការ​ងារ​មុខជំនួញរបស់លោកជាច្រេីន​ ដែលធ្វេីឲ្យ​លោក​ឧកញ៉ា​ មិនសូវបាន​ចេញមុខ​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ និងមិនសូវបានធ្វេីការ​និយាយអំពី​បញ្ហា​ការងារសង្គម​នោះទេ។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បានឆ្លៀតពេល​បន្តិច​បន្តួច​ ក្រោយពីបាន​ធ្វើ​ការ​កម្សាន្ត​អារម្មណ៍​ជាមួយក្រុម​គ្រួសារ​រួចមក ក៏​បាន​និយាយ​អំពី​រឿង​ការដើរលើអំបែង ឬលើភ្លើង​ ដែលបង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​កន្លងទៅ​ផងនោះ។

ក្នុង​នោះដែរ​ ចំពោះករណី​ ការដើរលើអំបែង ឬក៏​លើភ្លើង​ លោក​ឧកញ៉ា​ ​ឌួង​ ឆាយ​ ​បានធ្វើការ​​បញ្ជាក់យ៉ាង​ដូច្នេះ​ថា​ គឺមិនអាចទទួលបានភាពជោគជ័យនោះទេ​ គ្រាន់តែជាការបង្ហាញអំពី​ឆន្ទៈ​ និង​ការលះបង់មួយ សម្រាប់​អោយយេីង​រៀន​សំលៀងចិត្ត​ ក្នុងការ​ពុះពារ​ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ​ ។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក៏បាន​បង្ហាញ​ពី​គន្លឹះ​នៃភាពជោគជ័យ​ផងដែរ​ ដោយក្នុងនោះមានធាតុ​ផ្សំ​ ៤យ៉ាង​ គឺពេលវេលា​ ការវិនិយោគ​ ភាពទំនាក់ទំនង​ និងការ​សហការ​ដៃគូ​ ដែលនេះ​សុទ្ធតែ​ជា​ចំណុច​សំខាន់ៗ​ ដែលអាចជំរុញ​ និង​ធ្វើ​ឲ្យ​យេីង​ទទួល​នូវ​ភាពជោគជ័យ​ជាមិនខាន។
href=”https://1.bp.blogspot.com/-4ionn4RgwdY/XDn4zFs3iBI/AAAAAAAAqeQ/Ya5yCpcL4pIfcza55x2l4jSH8xskM2qggCLcBGAs/s1600/3.JPG” imageanchor=”1″ >

For More Videos Amazing