ក្តៅៗ! នារីដែលត្រូវជនល្មើសស្គាល់គ្នាក្នុងហ្វេសបុក ណាត់ជួបគ្នាក្នុងផ្ទះសំណាក់ ប្លន់យកទ្រព្យសម្បត្តិ ពេលចេះចាប់បានជនល្មើសហើយ (មានវីដេអូ)

កាលពី​មួយរយៈពេលកន្លងទៅនេះ​ មានករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​ បានកេីត​ឡេីង​ចំពោះ​នារី​ស្រស់​ស្អាត​ម្នាក់​ មានឈ្មោះ​ ហ្សា ដែលមានមុខរបរជាជាងអ៊ុតសក់​ និងលក់​ឥវ៉ាន់​តាម​អនឡាញ​ ត្រូវ​បានជន​សង្ស័យ​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បាន​ធ្វើការ​ប្លន់​ ដោយ​យក​កាំបិត​ភ្ជង់​ក​។

ជុំវិញ​ហេតុការណ៍​ដ៏​មានការភ្ញាក់ផ្អើល​ខាងលើ​នេះ​ ត្រូវ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​០១​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៧ល្ងាច​ ស្ថិត​នៅ​​ក្នុង​សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ត្រូវ​ចំណុចនៅក្នុងបន្ទប់​ផ្ទះ​សំណាក់​ យីហោ​ឈ្មោះ​ បៃតង​ ។

ចំពោះ​ហេតុការណ៍​ប្លន់​នេះ​ដែរ​ នារី​រងគ្រោះ​បាននិយាយថា​ ក្រោយ​ពីដែលនាង​បានទៅកាន់​បន្ទប់ខាងលេីរួចមក​ ស្រាប់​តែជនសង្ស័យ​ម្នាក់​នេះ ក៏បានយកកាំបិតមកភ្ជង់គំរាម​យក​ទូរស័ព្ទ​ គ្រឿង​អលង្ការ​ និង​លុយអស់​មួយ​ចំនួន​ ដែលសរុបទៅមានប្រមាណជា​ ៣ពាន់ដុល្លា​សហរដ្ឋអាមេរិកជាង​។

ដោយ​ឡែក​ យោងតាម​គណនី​ហ្វេសបុក​ផេក​របស់​កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​ បាន​ធ្វើការ​បញ្ជាក់​ដែរថា​៖​«ចោរប្លន់នារីរូបស្អាត​ នៅផ្ទះសំណាក់បៃតង​ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ​ សង្វាតស្រាវជ្រាវ​ បង្ក្រាបបានហើយ!​ កាលពីដើមឆ្នាំថ្មី​ ២០១៩ វេលាម៉ោង៧ល្ងាច ថ្ងៃទី១ ខែមករា មានករណី​ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព​

បោកនារីស្រស់ស្អាតលក់ទំនិញ​ onlin​ ម្នាក់ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេ​ នៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាព​ យកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការ​ ទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង ៣ ពាន់ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើល​ ដល់មហាជន​ ពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។ តែនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩

សមត្ថកិច្ចអាវុធហត្ថមូលដ្ឋាន​ ខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយ កម្លាំងជំនាញ​ នៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុច​ ផ្ទះសំណាក់សូរិយា ក្បែរសាលា​ ខណ្ឌពោធិសែនជ័យ។

តាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ច​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ​ ព្រមសារភាព​ ទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee​ (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈ​ Facebook ឲ្យមកជួប​នៅផ្ទះសំណាក់​ និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩

ពិតប្រាកដមែន ហើយសម្ភារៈ​ ដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យ​ មិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់​ និងលក់បន្ត។ បច្ចុប្បន្ន​ អាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្ត​ និតិវិធីស្រាវជ្រាវ​ ស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យ​ ដែលនៅសេសសល់ជាបន្តទៀត៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing