ក្រោយ​ពីកាកាអូស្ត្រាលី ​ជួប​ឧបទ្ទវហេតុ របួសភ្នែក ស្រាប់តែលោកឧកញ៉ា​ ឌួង​ ឆាយ​​ បានធ្វើអោយកាកាអូស្រ្តាលី មានការភ្ញាក់ផ្អើល​​…(មានវីដេអូ)

កាលពី​កន្លងទៅ​ថ្មីៗ​មកនេះ​ បងប្អូន​ ប្រិយមិត្ត​ មួយ​ចំនួន​ប្រហែលជាមិនទាន់ភ្លេចទេមេីលទៅអំពី​រឿងដែលអ្នកនាង​ កាកា​អូស្ត្រាលី​ បានទទួលរងរបួសភ្នែកមួយចំហៀង​ ដោយ​សារតែការ​ធ្វេសប្រហែស​បន្តិច​បន្តួច​ ចំពោះ​ចង្ក្រានអាំងសាច់​ ដែលបានដាច់ខ្សែ​ ក៏បានផ្ទុះឡេីង​ បង្កឲ្យ​អ្នកនាងរងរបួសតែម្តង។

​គួរ​បញ្ជាក់​ដែរថា​ ចំពោះ​ហេតុការណ៍​ខាង​លើ​នេះ​ដែរ​ មិនបានបង្កឲ្យមានការ​ប៉ះពាល់ទៅដល់អ្នកនាង​ កាកា​អូស្ត្រាលី​ ធ្ងន់ធ្ងរ​នោះទេ​ គឺគ្រាន់​តែ​តម្រូវ​ឲ្យ​អ្នក​នាង​ ត្រូវ​តែបន្តក់ថ្នាំ​ និងការពារ​ពីពន្លឺមួយរយៈពេលតែ​ប៉ុណ្ណោះ​ ដែលនេះគឺជាការលេីកឡេីង​បញ្ជាក់​តាមរយៈ​គ្រូពេទ្យ​ ។

ដោយ​ឡែក​ នៅថ្ងៃនេះផងដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​ អ្នកនាង​ កាកាអូស្រ្តាលី​​ ក៏បានមានពាក្យ​មួយ​ចំនួន​ និយាយ​ទៅកាន់មហាជ​ន​ ​ដែលបានបារម្ភចំពោះអ្នកនាង ជាពិសេស​ឧកញ៉ា​ ឌួង​ ឆាយ​ ដែលបានឆាតសួរសុខទុក្ខរូបនាង​ ដែលធ្វេីឲ្យ​អ្នកនាងមានការ​ភ្ញាក់ផ្អើល​ និងរីករាយជាខ្លាំង​។ ខាង​ក្រោម​នេះ​ គឺការរៀបរាប់របស់អ្នកនាង​ ផ្ទាល់​តែម្តង​ ៖

«ទើបតែថ្ងៃនេះទេ​ បានដឹងថា​ នៅសល់ភ្នែកតែមួយចំហៀង​គឺពិបាកយ៉ាងណា ដោយសារតែភ្នែកខ្ញុំ​ ចាញ់ពន្លឺថ្ងៃខ្លាំងពេក​ ធ្វើអោយពិបាកនឹងបើក ពេទ្យបញ្ជាក់ថា​ គ្មានអ្វីធ្ងន់ធ្ងរទេ​ គ្រាន់តែចាញ់ពន្លឺថ្ងៃ​ មួយរយៈប៉ុណ្ណោះ បន្តក់ថ្នាំ​ហើយការពារ​ ពីពន្លឺមួយរយៈទៅ​ គឺនឹងជាសះស្បើយដូចដើម

ខ្ញុំមានតែសង្ឃឹម​ ដូចលោកគ្រូ​ អ្នកគ្រូពេទ្យនិយាយចុះ។ ខ្ញុំសូមអរគុណ​ ទៅដល់បងប្អូន Fans សាច់ញាតិ​ និងមិត្ត ទាំងអស់​ ដែលបានបារម្ភ​ អំពីខ្ញុំ ហើយបាន​ chat បាន call មកសួរសុខទុក្ខ ជាពិសេស​ បងប្អូនអ្នកសិល្បៈ ដែលឆ្លៀតពេលពីការងារ​ សួសុខទុក្ខខ្ញុំគ្រប់គ្នា​ ដែលខ្ញុំបានស្គាល់។

អរគុណបងប្រុស​ ឧកញ៉ា​ Duong Chay ឌួង ឆាយ ដែលមានទឹកចិត្ត​ chat​ មកជូនពរ​ និងសួរសុខទុក្ខខ្ញុំពីយប់មិញ​ ខ្ញុំពិតជាមានអារម្មណ៍ surprise និងរីករាយណាស់​ ពេលដែលឃើញបង​ មានទឹកចិត្តចំពោះមនុស្សសាមញ្ញ​ ដូចជាខ្ញុំ Thank you all for your love and kindness»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing