មួយទៀតហើយ! រថយន្តដឹកទំនិញមួយគ្រឿង បានធ្វើអោយជ្រុះ ភេសជ្ជ: ខារ៉ាប៉ាវ និងគោជល់ ជាច្រើនកេស នៅម្តុំ….(មានរូបភាព)

នៅចាំបានទេ កាលពីមួយរយៈពេលមុននេះ មានហេតុការណ៏ ដែលផ្ទុះការចាប់អារម្មណ៏ពេញ បណ្ដាញសង្គម ហ្វេស ប៊ុក ដោយធ្វើអោយមានការស៊ែរ ចែករំលែកយ៉ាងច្រើន ព្រោះតែគ្រប់គ្នា ហួសចិត្ដ ពីសកម្មភាព របស់ប្រជាពលរដ្ឋខ្មែរ មួយចំនួនតូច ដែលបានទៅរើស ទំនិញជ្រុះពីរថយន្ដធន់ធំមួយគ្រឿង មិនព្រមទុករបស់ទាំងនោះ អោយទៅកាន់

ជនរងគ្រោះវិញ ប៉ុន្ដែជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ បានរើសរួចរក្សាទុកនៅនឹងកន្លែង ដើម្បីរង់ចាំម្ចាស់ដើម ត្រលប់មកយកវិញ ខុសអីខ្មែររើសយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានភាពអៀនខ្មាស់នោះឡើយ។ រឿងរ៉ាវមួយនេះ ក៏បានក្លាយទៅជាប្រធានបទយកមកនិយាយគ្រប់គ្នា ដោយមានអ្នកខ្លះបានយករឿងនេះ មកធ្វើតម្រាប់តាមទៀតផង។

ស្រាប់តែមុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុកមួយឈ្មោះ Sam Nang នាថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩ បានបង្ហោះសារលាយឡំជាមួយរូបប៉ុន្មានសន្លឹក ដោយយើងក្នុងរូបភាពនោះ មានរថយន្ដធន់ធំមួយ ដោយដឹងអីវ៉ាន់ ភេសជ្ជៈជាច្រើនស្រាប់តែ ជ្រុះរាយប៉ាយពេញផ្លូវ បង្កអោយមានភាពភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនៅទីនោះ។

ខ្លឹមសារនៅរូបភាពដែលគាត់បានបង្ហោះនោះបានសរសេរថា៖ “កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ រថយន្តដឹកភេសជ្ជ: ០១គ្រឿង បានរបូតគន្លះទ្វារ បណ្តាលឲ្យជ្រុះ ភេសជ្ជ: ខារ៉ាប៉ាវ និងគោជល់ ជាច្រើនកេស នៅម្តុំរង្វង់មូល ក្រុងស្វាយរៀង” តាមប្រភព ដដែលក៏បានអោយដឹងទៀតថា គឺពុំមានប្រជាជននៅទីនោះ រើសអីវ៉ាន់ ដែលជ្រុះទាំងនោះយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនឡើយព្រោះថា ពេលជ្រុះ ម្ចាស់រថយន្ដដឹងខ្លួនទាន់ពេល។

For More Videos Amazing