ស្លុត​ចិត្ត​ណាស់​! ក្រោយ​ពេលដែលឃេីញសភាព​ជំងឺកូនប្រុស​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បានព្យាយាម​និយាយ​ និង​ប្រេីកាយវិកា​…(មានវីដេអូ​)

បងប្អូន​ ប្រិយមិត្ត​ ជាច្រើន​ ក្រោយពីបា​នដឹងអំពី​សភាព​ជំងឺ​របស់កូន​ប្រុស​លោកឧញ៉ា​ ឌួង​ ឆាយ​ រួចមក​ គឺបានសម្តែងនូវក្តីបារម្ភ​ និងមានការ​អាណិតអាសូរ​ជាខ្លាំង​ចំពោះ​ក្មេង​ប្រុស​ម្នាក់នេះ​ ដែលបានទទួលរងនូវជំងឺដ៏កាចសាហាវ​ និងបានធ្លាប់ធ្វេីការវះកាត់យកដុំសាច់ចេញពីខួរក្បាល់​ ខណៈពេលដែល​ទេីបតែនៅក្មេងបែបនេះ។

ទឹក​ចិត្ត​ឪពុក​ម្ដាយ​ ពិតជា​មានក្តី​ក្តុកក្តួល​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​ ដែលឃេីញកូនសំនព្វរបស់ខ្លួន​ បាននឹងកំពុងតែមាន​សភាព​ជំងឺ​ដូច​នេះ​នោះ​ តែទោះជាយ៉ាងណា​ លោក​ឧកញ៉ា​ឌួង​ ឆាយ​ រួមជាមួយនឹង​ភរិយា​ ក៏នៅតែពុះពារ​ ស្វែង​រក​គ្រប់​វិធី​ ដេីម្បី​ជួយទៅដកល់កូនរបស់ខ្លួន​ បេីទោះជាត្រូវ​ធ្វើ​អ្វី​ក៏​ដោយ​នោះ។

ដោយ​ឡែក​ នៅ​មុន​នេះ​បន្តិច​ លោក​ឧញ៉ាឌួង​ ឆាយ​តាមរយៈ​គណនី​ហ្វេសបុក​របស់​លោក​ បាន​បង្ហោះ​សារមួយ​ ដែលមានការការរៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «ប៉ា​នឹងនៅពីក្រោយ លើកទឹកចិត្ត និងមើលថែកូនរហូតណា។ ខំប្រឹងឡើង​ ណាកូន ប៉ាជឿជាក់ថា កូនអាចធ្វើបាន ជាសះស្បើយដូចដើម​ ចូលសាលារៀនវិញ

ពីព្រោះមាន ពូមីងបងប្អូន​ ទាំងអស់គ្នាជាច្រើន តែងតែបន់ស្រន់ អោយកូន​ កន្លងរហូតមក ស៊ូៗៗ កូនមាសឪពុក»។​ បន្ទាប់ពីនោះរួចមក​ លោក​ឧកញ៉ា​ឌួង​ ឆាយ​ ក៏បាន​ Live ជាវីដេអូ​ និងបានបង្ហាញ​អំពី​ទិដ្ឋភាព​ដែលកូនរបស់លោក​បាននឹងកំពុងតែ​លេងនៅក្នុង​ផ្ទះ​ ដែលមេីលទៅពិតជា​គួរឲ្យ​អាណិត​ខ្លាំង​ណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing