មិនបាច់ទៅដល់ស្រុកគេធ្វេីស្អី​ មួយកន្លែងនេះ ស្រុកខ្មែរយេីងអោយច្បាស់ក្រឡែត​ សំរាប់អ្នកចូលចិត្តបោះតង់….(មានរូបភាព)

បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ គឺជាគោលដៅចម្បង ក្នុងការទាក់ទាញ ភ្ញៀវជាតិ និងអន្ដរជាតិ ជិតឆ្ងាយ ដើម្បីអោយមកកំសាន្ត មិនត្រឹមតែប៉ុណ្នឹងនោះទេ ថែមទាំងធ្វើអោយប្រជាពលរដ្ឋ និងអ្នកលក់ដូរ នៅក្នុងតំបន់នោះ អាចទទួលបានប្រយោជន៍ផ្សេងៗពីវិស័យ ឧស្សាហកម្ម គ្មានផ្សែងមួយនេះផងដែរ ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ប៉ុន្តែប្រសិនបើ នៅទីតំបន់ទេសចរណ៍មួយ បានធ្វើអោយអ្នកទេសចរណ៍បាត់បង់ទំនុកចិត្ត ធ្វើឲ្យអ្នកទេសចរណ៍ មានការខ្ពើម រអាលហើយនោះ មិនយូរប៉ុន្មាន តំបន់នោះអាចនិងស្ងាត់ជ្រងំ ដាច់ស្រយ៉ាល អត្ថប្រយោជន៍របស់ ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអ្នកលក់ដូរនៅទីនោះ និងត្រូវរលំរលាយផងដែរ ដែលជាការខាតបង់ ដ៏ធំមួយផងដែរ មិនត្រឹមតែបុគ្គលនោះទេ រដ្ឋក៏អាចខាតបង់ចំណូលយ៉ាងច្រើនគឺចំណូលពីសក្តានុពលនៃ វិស័យទេសចរណ៍។

ពេលនេះយើងសូមនែនាំ ទីកន្លែងទេសចរណ៏មួយកន្លែងនៅ គិរីរម្យ ដោយទីនោះផងដែរ សំបូរទៅដោយសម្រស់ព្រៃព្រឹក្សា ដើមឈើដ៏ខៀវស្រងាត់ ខ្យល់អាកាសត្រជាក់បែប ធម្មជាតិបូករួមសំលេងសត្វចាបច្រៀងបំពេ ពេញក្នុងព្រៃ ធ្វើអោយយើងពិតជាចង់ស្នាក់នៅទីនោះ ដើម្បីបន្ដែតអារម្មណ៏ទៅតាមធម្មជាតិ។

តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេកឈ្មោះ Elli Online shop បាននែនាំកន្លែងកម្សាន្ដមួយកន្លែង ដោយសារឃើញថាមួយរយៈពេលនេះ មានអ្នកមានវិបត្ដិផ្លូវចិត្ដជាច្រើន បណ្ដាលអោយមានអ្នកខ្លះ គិតខ្លីទៀតនោះ តោះមកដើរលេងដើម្បីបំបាត់រឿងទាំងនោះ ដោយគាត់បានសរសេររៀបរាប់ថា”មិនបាច់ទៅដល់ស្រុកគេធ្វេីស្អី​ មួយកន្លែងទៀត​ នេះស្រុកយេីង អោយច្បាស់ក្រឡែត​

សំរាប់អ្នកចូលចិត្តបោះតង់​ ដេីររុកព្រៃ​ ឡេីងភ្នំ​ ហែលទឹក​ ជិះកង់​កំសាន្ត​ ជិះសេះ​ នៅមិនឆ្ងាយទេ​ នៅគីរីរម្យយេីងនេះ​ ….​ អ្វីមួយដែលអ្នកបាន​ គឺអារម្មណ៏​ ផលិតភាពនៃជីវិតថ្មី​ កុំកេីតទុក្ខ​ កុំសោកសៅ​ ប្រេីជីវិតអោយរីករាយ​ ជា
ពិសេសអ្នកដែលstressជាមួយការងារ​ សាកមេីល​…ទៅលេង ភូមិដំណាក់ដំរី ភូមិធម្មជាតិ។” ទីកន្លែងនោះគឺ ស្ថិតនៅផ្លូវចូលទៅគិរីរម្យ ហើយមានផ្លូវបត់ឆ្វេងចូលទៅភូមិ ដំណាក់ដំរី ហើយប្រិយមិត្ដអាចសួរគេ អ្នកនៅតំបន់នោះបន្ថែមបាន។

For More Videos Amazing