ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារដ៏សែនក្តុកក្តួល ទៅកាន់កូនប្រុសច្បង ស្តាប់ហេីយស្ទេីទប់ទឹកភ្នែកមិនបាន…
|ដូចដែរបងប្អូនប្រិយមិត្ត និងមហាជនជាច្រើន ធ្លាប់បានទទួលជ្រាបរួចមកហេីយ អំពីប្រភេទជំងឺរបស់កូនប្រុសច្បងលោកឧកញ៉ាឌួង ឆាយ ដែលមានបញ្ហាចំពោះខួរក្បាល និងមានដុំសាច់ដែរនោះ។ ក្នុងនោះដែរ ក្មេងប្រុសរូបនេះ ក៏ធ្លាប់បានទទួលការវះកាត់ ដេីម្បីយកដុំសាច់ចេញពីខួរក្បាលផងដែរ។
ចំពោះរឿងនេះដែរ លោកឧកញ៉ា ឌួង ឆាយ រួមជាមួយនឹងភរិយា បានទទួលរងនូវអារម្មណ៍ឈឺចាប់ជាខ្លាំង ដោយលោកទាំង២ គឺជាឪពុកម្ដាយ តែមិនមានលទ្ធភាពក្នុងការកែប្រែនូវវាសនារបស់កូន ដោយមានតែរងចាំមេីលដោយក្តីឈឺចាប់ និងមានក្តីអាណិតអាសូរចំពោះកូនតែប៉ុណ្ណោះ។
ដោយឡែក តាមរយៈគណនីហ្វេសបុកផេករបស់លោកឧកញ៉ាឌួង ឆាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហាញនូវអារម្មណ៍ដ៏ដែនក្តុកក្តួលយ៉ាងខ្លាំង ចំពោះកូនប្រុសច្បងរបស់លោក ដែលកំពុងតែទទួលរងនូវសភាពជំងឺដ៏អាក្រក់មួយនេះ ដោយលោកឧកញ៉ា បានរៀបរាប់យ៉ាងដូច្នេះថា៖
«ប៉ានឹងនៅពីក្រោយ លើកទឹកចិត្ត និងមើលថែកូន រហូតណា។ ខំប្រឹងឡើងណាកូន ប៉ាជឿជាក់ថា កូនអាចធ្វើបាន ជាសះស្បើយដូចដើម ចូលសាលារៀនវិញ ពីព្រោះមាន ពូមីងបងប្អូនទាំងអស់គ្នាជាច្រើន តែងតែបន់ស្រន់ អោយកូនកន្លងរហូតមក ស៊ូៗៗ កូនមាសឪពុក»។