ស្ទេីតែ​ស្រក់ទឹកភ្នែក! នារី​ជាសង្សារ​របស់សពជនរង​គ្រោះ​ អតីត​បុគ្គលិក​ Amazon បាន​ចេញមុននិយាយថា…(មានវីដេអូ)

មួយ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មានករណី​គ្រោះថ្នាក់ចរាចរ​ណ៏​ដ៏រន្ធត់មួយ​បានកើតឡើង​ ដែលបានបង្កឲ្យ​បុរសម្នាក់បានស្លាប់បាត់បង់​ជិត​យ៉ាង​អាណោចអាធ័ម​ ក្នុង​នោះដែរ​ ជនរងគ្រោះ​រូបនេះ​មាន​ឈ្មោះ​ថា​ សេក​ រ៉ាឆាន់​ ហេីយក៏ត្រូវបានគេស្គាល់ថា​ គឺជា​បុគ្គលិក​របស់​ ហាងលក់​កាហ្វេ​ Amazon​ ផងដែរ​ ។

ដោយឡែក​ ក្រោយការស្លាប់របស់ជនរងគ្រោះរូបនេះរួចមក​ ក៏មាននារីម្នាក់​ ដែលជាសង្សារ​ មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sim Sophea បានពោលពាក្យ​យ៉ាង​ក្តុកក្តួល​ថា៖«តើអោយអូន​ ទទួលយកការពិត​ មួយនេះម៉េចទៅបង ប្រាំបីឆ្នាំ​ហេីយ​ ដែលពួកយើងដើរផ្លូវមួយ​ ជាមួយនឹងគ្នា​ តើវាត្រូវមករលាយ​អស់​ ត្រឹម​​តែមួយពព្រិចភ្នែកហ្នឹងមែន ។

ធ្លាប់ឆ្លងកាត់រឿងអាក្រក់ៗ​ មក​ជាច្រើនរាប់មិនអស់មកហើយ​ ហេតុម្ដេចឡើយ​ បងបោះបង់នៅពេលនេះ​ នៅសល់តែ​ ២ឆ្នាំទៀតសោះ​ហ្នឹង បងមិនគួរទេ​ លោកអើយ បងហាក្រោកមក កុំគេងយូរពេកបង​ គេងយូរចឹង​ អត់ទៅធ្វើការទេអី ក្រោកលឿនបង។ តទៅនេះ តើអោយអូន​ ធ្វើយ៉ាងម៉េចហាសបង បើបងគេង​ មិនក្រោកបែបហ្នឹង។

ធ្វើម៉េចទើបក្រោកហាសនី ក្រោកភ្លាមមក នៅគេងចឹងដល់កាលទៀត ថ្ងៃកំណើតបង​ ជិតមកដល់ហើយបង ក្រោកមកនិយាយជាមួយអូន តែមួយមាត់ក៏បានដែរ​ ចាំបងគេងបន្តណា 11.01.2019 បងដាច់ចិត្តខ្លាំង​ម្លេះ ទុកអោយអូនរស់នៅម្នាក់ឯង ការពិតមួយនេះ ធ្វើអោយជីវិតអូន រលាយអស់ហើយបង»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing