នៅចាំគាត់ទេ? ស្វីតខ្លាំងណាស់ ពាក្យសម្តីមួយម៉ាត់របស់លោក Yuro បានធ្វើអោយគូរស្នេហ៍របស់គាត់…..

តារា ហ្វេស ប៊ុក ដែលមានដើមកំណើត រស់នៅខេត្ដ បាត់ ដំបង ហើយសព្វថ្ងៃកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីគ្រប់ស្រទាបយុវវ័យនោះគឺ លោក Yuro Mong ដែលតែងតែធ្វើវីដេអូ កំប្លែងបែប ក្រមិចក្រមឺម បូករួម ពាក្យពេជ្រនិយាយ និងការសម្ដែងដ៏បុិនប្រសប់នោះ បានធ្វើអោយមហាជនក្នុងបណ្ដាញ សង្គមមួយនេះ ផ្ទុះសំណើចជារឿយៗ។

តារាមុខស្រស់ ញញឹមស្អាតរាងខ្ពស់ ឡូយសង្ហាររូបនេះ ដែលហ្វេន របស់គាត់តែងតែហៅថា Yuro Konkatនោះ មួយរយៈពេលក្រោយនេះ ក៏បានបង្ហាញ មុខគូស្នេហ៏របស់ខ្លួនលើបណ្ដាញ សង្គម ហ្វេស ប៊ុកផ្លូវការរបស់ខ្លួន ដោយតែងតែថតរូបជាលក្ខណៈបែប ផ្អែមល្ហែម ជាច្រើន បានធ្វើអោយហ្វេន របស់គាត់ មានភាពច្រណែនថែមទៀតផង។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩នេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុក របស់លោក Yuro Mong ផ្ទាល់បានបង្ហោះរូបថត ដោយបានថេក អោយគូរស្នេហ៏របស់ខ្លួនឈ្មោះថា AFiny Soleh ដោយបានសរសេរថា “បងមិនសន្យានឹងអូនទេ តែបងសន្យានឹងខ្លួនឯងថានឹងធ្វើឲ្យអូនមានសេចក្ដីសុខអស់មួយជីវិត។”

ពាក្យខ្លឹមសារទាំងអស់នេះបានធ្វើអោយ អ្នកគាំទ្ររបស់លោកផ្ទាល់ ធ្វើការស៊ែរ និងចែករំលែកយ៉ាងច្រើន ដោយមានអ្នកខ្លះ បានខមិនថា អាយដល មានស្នេហាហើយ ហើយថែមទាំងអ្នកខ្លះទៀតក៏បាន ជូនពរពួកគាត់ ទាំងពីរ ស្រលាញ់គ្នារហូតណា។ ក្នុងនោះផងដែរ គូរស្នេហ៏លោក Yuro Mong កញ្ញា AFiny Soleh ក៏បានខមិនតបវិញថា៖”Ameen អរគុណគ្រប់យ៉ាងដែលបងធ្វើដើម្បីអូន។”

For More Videos Amazing