សូមបងប្អូនប្រុងប្រយ័ត្ន! ក្មេងៗជាច្រើន ដែលជាសិស្សសាលា​បឋមសិក្សា ប្រុស ស្រី ១៤០នាក់ នាំគ្នាទន់ដៃទន់ជើង ដោយសារតែ…..

ខេត្ដបន្ទាប់មានជ័យ៖ បន្ទាប់ពីមាន សិស្សសាលា ចំនួន ១៤០នាក់ មានការពុលចំណីអាហាររួចមក សមត្ថកិច្ច នគរបាលស្រុក ព្រះនេត្រព្រះ ព្រមទាំងកងកម្លាំង ខេត្ដប៉ោងប៉ែត ក៏បានដឹងបញ្ចូល ពួកគេទាំងនោះ មកសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ កាលពីយប់ម្សិលមិញ យប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៨:២០នាទីយប់។

ហេតុការណ៏នោះបានកើតឡើង បន្ទាប់ពី មានជនជាតិកូរ៉េ មួយក្រុមបានធ្វើ ពិធីប្រគល់បន្ទប់អនាម័យ ជូនទៅសាលាបឋមសិក្សា ប៉ោយ សំរោង ដែលស្ថិតនៅ ក្នុងភូមិ ប៉ោងសំរោង ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ក៏មានសមាជិក ចូលរួមមកពី ភូមិ ប៉ោង ព្រឿង និង ភូមិប៉ោងសំរោង ដែលមានចំនួន ២៨៧នាក់។

ក្នុងនោះមានជនជាតិ កូរ៉េចំនួន ២៤នាក់ ហើយកម្មវិធីនេះផងដែរ ក៏ឃើញមានការ ចែកអាហារថ្ងៃត្រង់ មានដូចជា បាយសាច់ជ្រូកចៀន និងទឹកសុទ្ធមួយដបផងដែរ។ កម្មវិធីនេះធ្វើឡើងនៅម៉ោង ២:១៥នាទីរសៀលម្សិលមិញ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ ហើយស្រាប់តែមកដល់ម៉ោង ៨:១០នាទីយប់ ថ្ងៃដដែល ក្មេងៗដែលបានទទួលទានអាហារទាំងនោះ ក៏មានអាការៈ ចុកឈឺពោះរាកបង្កអោយមានភាពភ័យខ្លាចតែម្ដង។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ក្មេងប្រុសស្រីដែលពុលអាហារទាំងនោះ មានចំនួន ១៤០ បន្ទាប់ពីបានពិនិត្យរួចរាល់មកនោះ មានចំនួន ៩០ មានសភាពធូរស្រួល ក៏គ្រូពេទ្យអោយត្រលប់មកផ្ទះវិញ ចំណែក ៥០នាក់ផ្សេងទៀត ត្រូវបន្ដការព្យាបាល និងដាក់សេរ៉ូរង់ចាំតាមដានបន្ដ។ មូលហេតុដែរ ពុលនោះគឺបណ្ដាលមកពី ជ្រក់ ល្ហុង ដែលក្មេងៗទាំងនោះយក មកហូបជាមួយបាយ។

For More Videos Amazing