ត្រេកអរ​ណាស់​! លោក​ តាន់​ គីម​សួរ​ “ពីអ្នកស៊ីឈ្នួលកាប់បំផ្លាញព្រៃឈើ ប្រែក្លាយជាអ្នកអភិរក្សវិញ” ដោយសារតែ​…(មានវីដេអូ​)

កាលពី​ថ្មីៗ​កន្លងទៅ​នេះ លោកតាន់​ គីម​សួរ​ ដែលបងប្អូនបានស្គាល់គាត់តាមរយៈ​កិច្ចការ​ងារ​សង្គម​ និង​ការងារ​សប្បុរសធម៌​ជាច្រើន​នោះ​ បានចេញមុខ​ប្រកាសស្វែងរកជំនួយ​ ដេីម្បី​យកថវិកាជួយសម្រួលទៅដល់​ជីវភាព​លោក​ Ben Davis​ ដែលជា​សកម្មជន​ការពារ​សត្វ​ព្រៃ​ និង​អភិរក្ស​ព្រៃឈើ​ កំពុង​តែ​ទទួល​រងនៅការខ្វះខាត។

ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ តាន់​ គីម​សួរ​ មកដល់ពេលនេះ​ បានលេចចេញ​ជាលទ្ធផល​ហើយ​ ដោយមាន​សប្បុរសជន​ជាច្រើន​ បានចូលរួម​ឧបត្ថម្ភ​ជាថវិកា​ ​ ជាពិសេស​អ្នក​សិល្បៈ​មួយចំនួន​ ក៏បាន​ស្ម័គ្រចិត្ត​នាំគ្នាចូលរួមសម្តែង​ និងច្រៀង​ក្នុង​កម្មវីធី​ប្រគុំតន្រ្តី​បៃតង​នេះផងដែរ​។

ទាំងនេះ​គឺបានបង្ហាញឲ្យឃេីញពីការចូលរួម​ជួយគ្នា ក្នុង​នាមយេីងជាខ្មែរដូចគ្នា​ ដេីម្បី​ឲ្យ​ប្រទេស​កម្ពុជា​យេីង​ ទទួលបាននូវការ​អភិរក្ស​សត្វព្រៃ និង​ការកាពារព្រៃឈេី​ អោយកាន់តែមានភាពល្អប្រសេីរជាងមុន​ ដែលមានលោក​ Ben Davis​ គឺជា​បុគ្គល​ម្នាក់​ ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​ការងារមួយនេះ។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ តាន់​ គីម​សួរ​ ក៏បានបង្ហាញអំពីភាព​វិជ្ជមាន​ ដែលប្រជាជនខ្មែរ​ចាប់ផ្ដើម​មានការយល់ដឹង​ ហេីយក៏មានមួយចំនួន​ ក៏បានចាប់ផ្តេីមងាកមកចូលរួមជួយដល់​កិច្ចការ​ងារ​ជួយ​សង្គម​ និង​ការងារ​ប្រទេស​ជាតិ​វិញ​ផងដែរ​ ។ មួយ​វិញ​ទៀត​នោះ​ លោក​ តាន់​ គីម​សួរ​ ក៏បាន​និយាយ​ថា៖

«ពីអ្នកស៊ីឈ្នួលកាប់បំផ្លាញព្រៃឈើ ប្រែក្លាយជាអ្នកអភិរក្សវិញ ដោយសារលោក Ben Davis ចាប់ច្រើនដងពេក នេះជាគំរូដ៏ល្អមួយ។ សង្ឃឹមថាវីដេអូ អំពីបទពិសោធន៍ និងប្រវត្តិរបស់បុរសម្នាក់នេះ នឹងអាចចែករំលែកទូលំទូលាយ ទៅដល់ប្រជាជន ដែលកំពុងតែរកស៊ីកាប់ឈើ ហើយអាចជាចំណែកមួយ ធ្វើឲ្យពួកគាត់ភ្ញាក់ខ្លួនបាន»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing