អស្ចារ្យ​ណាស់​! កញ្ញា​ សំ ថារ័ត្ន​ កីឡា​ការិនី​ខ្មែរ​ បានមាន​ឱកាស​ចូល​ជួបស្តេចប្រដាល់ ប៉ាកគីអៅ ដល់ផ្ទះ​ ថែមទាំង​បាន…(មានវីដេអូ)

កញ្ញា​ សំ ថារ័ត្ន​ គឺជា​កីឡាការិនី​ល្បុក្កតោ​មួយ​រូប​មក​ពី​ក្លិប​អេភូថង​កីឡា​ ដែលមានឈ្មោះ​ល្បី​ល្បាញ​​ និងមានភាព​លេចធ្លោ​ជាខ្លាំង​ ក្រោយពីកីឡា​ការិនី​រូប​នេះ​ បានឡេីងវាយតប​ប្រកួតទទួលបាន​ជ័យជំនះ​ផ្ទួនកាលពីកន្លងទៅ​ បានធ្វើឲ្យ​មហាជន​ជាច្រើន​មានការចាប់​អារម្មណ៍​ និង​ទទួលបានការ​កោតសរសើរ​យ៉ាង​ខ្លាំង​។

ជា​មួយ​គ្នា​នេះ​ដែរ​ កីឡា​ការិនី​ សំ ថារ័ត្ន​ ក៏ធ្លាប់​ទទួលបានការសម្តែងក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​ មួយចំនួន​ផងដែរ​ ដូចជារឿង​ «ការ​ពារ​ឧក្រិដ្ឋ​ជន​ (Jailbreak)»​ និងរឿង«Surviving Bokator»។​ នារី​មានសម្បុរ​ខ្មៅ​ស្រអែម​ និងមានវ័យ​ ២៨ឆ្នាំ​រូបនេះ​ ក៏មានភាព​មមាញឹក​ជាមួយ​នឹង​ការងារ​សម្ដែង​កុន​អន្តជាតិ​ផង​ដែរ។

ដោយឡែក​ កាលពី​ម្សិលមិញ​នេះ​ កីឡា​ការិនី​ សំ ថារ័ត្ន​ បានមាន​ឱកាស​ចូល​ជួបស្តេចប្រដាល់ ប៉ាកគីអៅដល់ផ្ទះ​ និងថែមទាំង​បាន​ទទួលទាន​អាហារ​ជាមួយ​គ្នាទៀតផង​ ។ ដែលនេះគឺជា​ កិត្តិយស​ដ៏​អស្ចារ្យ​ មួយ​សំរាប់​កីឡាករ​កម្ពុជា​ ក្នុង​ជំនួប​ជាមួយ​ស្តេចប្រដាល់ពិភពលោក​ ម៉េននី​ ប៉ាកគីអៅ។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​កញ្ញា​ សំ ថារ័ត្ន​ បានសម្តែងនូវ​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង​ ដែលនាងបាន​មានឱកាស​ក៏​អស្ចារ្យ​ បែប​នេះ​ ដោយបានរៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «យី គិតសព្វៗទៅ ដូចម៉េចមិនដឹងទេ រកថាមិនត្រូវ។ បានទៅដល់ផ្ទះ ផ្ទាល់ខ្លួនគេហើយ មើលទូរទស្សន៍ផ្ទះគេ

ហូបបាយកក ផ្ទះគេទៀត ជុំគ្នីគ្នាគេ ជុំឯងអីណាណី។ ឱកាសច្ចឹងៗ មានមិនច្រើនទេម៉ែ! មិនភក្តិអាគាំងស សួរខ្ញុំថា មានខ្មែរប៉ុន្មានអ្នក បានមកលេងផ្ទះពូ ប៉ាកគីអាវចឹង? ខ្ញុំថា ណាដឹង! បើជុំវិញ សុទ្ធតែភីលីពីន និងពួកអាគាំង! ប្រហែលខ្ញុំជាខ្មែរទីមួយ? អត់ដឹងដែរ តែបើមែន អីយ៉ូយ ឡូយណាស់ ហិហិ!»​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing