កម្របានឃើញណាស់! បែកធ្លាយរូបថតជាច្រើន របស់កញ្ញា សួស វីហ្សា កាលនៅវ័យកុមារភាព ពិតជាគួរអោយស្រលាញ់ណាស់ (មានរូបភាព)

តារាចម្រៀងស្រី កំពុងមានឈ្មោះបោះសម្លេង ហើយថែមទាំងមាន ប្រជាប្រិយភាពយ៉ាងខ្លាំង ប្រចាំផលិតកម្មរស្មីហង្សមាសនោះគឺ កញ្ញា សួស វីសា ដែលបានទាក់ទាញចិត្ដ ទស្សនិជនជាច្រើន អោយស្រលាញ់រូបនាង ដោយ
សមត្ថភាពសម្ដែង ព្រមទាំងសម្លេងដ៏ពិរោះរន្ដម ហើយពេលថ្មីៗនេះនាងក៏បាន បញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។

សព្វថ្ងៃបើទោះជាទទួលបាន នូវ ការងារថ្មីៗជាច្រើន ក្នុង អាជីពសិល្បៈក៏ដោយ ដែលអាចថាគឺជា ភាពជោគជ័យ មួយ នៃឆាកជីវិតរបស់ សួស វីហ្សា ក៏ដោយ ក៏មិនភ្លេច រឿងកាលគ្រា កម្សត់ ពេលចូលសិល្បៈ ដំបូងៗ ឡើយពោលគឺ នាងហែលឆ្លងកាត់ ជីវិតតស៊ូ ដូចអ្នកដទៃដែរ ទម្រាំឆ្លងដល់ថ្ងៃ ញញឹមរីក មុខដូចពេលនេះ ។

តារាចម្រៀងស្រីដែលមាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ ញញឹមគួរអោយទាក់ទាញរូបនេះ ដែលត្រូវជាម្ចាស់បទ “គេមិនស្រលាញ់យើងទេ” រូបនេះ ស្រាប់តែកាលពីពេលថ្មីៗនេះ បានបង្ហាញរូបភាពរបស់ខ្លួនកាលពីនៅកុមារភាព ដែលមើលទៅគួរអោយខ្នាញ់ ហើយថែមទាំងគួរអោយស្រលាញ់តាំងនៅក្មេងតែម្តង។

តាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់តារាស្រី រូបនេះក៏បានសរសេររៀបរាប់ថា៖ “តោះងាកមកមេីលសម្រស់ប្អូនស្រីរបស់ខ្ញុំបន្តិចមេីល ទាយមេីលប្អូនខ្ញុំម្នាក់ៗគាត់ឈ្មោះអី អាយុប៉ុន្មាន? ចាំមេីលធំឡេីងអោយប្អូនចូលប្រឡងចំរៀងហេីយ ហេីយអូសអោយចូលTeam បងវាទាំងអស់ Team VisaVisa អរគុណអ្នកម្តាយដែលបានថែរក្សារូបកូនទាំងអស់បានយ៉ាងល្អដល់ពេលនេះ។ រូបច្រេីនណាស់ តែផុសប៉ុននឹងបានហេីយ ខ្លាចគេផ្អេីលបញ្ជាក់ក្នុងរូបនេះ គឺជារូបខ្ញុំទាំងអស់”៕

For More Videos Amazing