សម្តេចតេជោ ហ៊ុន សែន មន្ត្រីនៅតាមច្រកទ្វារព្រំដែនទាំងអស់ នឹងត្រូវដកចេញ គឺទុកតែមន្ត្រី…..

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយជួបសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មានចំនួន ៤,៥០០នាក់ កាលពីម្សិលមិញ នៅល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១១ ខែ មករា ឆ្នាំ ២០១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបាន អញ្ជើញមកជួបជុំ សំណេះសំណាល និងពិសារអាហារ សាមគ្គីជាមួយ បងប្អូនកូនក្មួយ ជាអ្នកសារព័ត៌ មានជាតិនៅក្នុង ជំនួបលើកទី៣ ប្រចាំឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុង កម្មវិធីជួបសំណេះសំណាល ជាមួយអ្នកសារព័ត៏នេះផងដែរ សម្ដេចអគ្គសេនា បតីតេជោ ហ៊ុន សែន បានបញ្ជាទៅដល់មន្រ្ដី ដែលពាក់ព័ន្ធឲ្យទុកតែ ២ស្ថាប័នប៉ុណ្ណោះ នោះគឺ នគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន និងស្ថាប័នគយ ហើយក្រៅពីស្ថាប័នទាំងពីរនេះ គឺនិងត្រូវជម្រុះចោលទាំងអស់។

ការសម្រេចនេះផងដែរ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកុំអោយមានភាព ស្មុគស្មាញខ្លាំង នៅក្នុងការនាំទំនិញចេញ នាំចូល និងជួយដោះស្រាយការ កាត់បន្ថយនៃតម្លៃដើម ចំពោះការនាំចេញ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅអ្នកសារព័ត៏ យ៉ាងដូច្នេះថា “មុនមកទីនេះខ្ញុំបានធ្វើរឿងមួយគឺ សម្រួលតាមច្រកព្រំដែន គឺតាមច្រកព្រំដែន ទុកឲ្យមាន

ស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះចំណែកស្ថាប័នផ្សេងៗត្រូវជម្រុះចោល ហើយបើទោះបីជាគ្មានការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជាមិនស្លាប់នោះដែរ។” គួរបញ្ជាក់ផងថា ពិធីជួបសំណេះសំណាលអ្នកសារព័ត៌
មានប្រមាណជាង៤,៥០០ ពាន់នាក់ គឺធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។

For More Videos Amazing