អនិច្ចារខ្លាំងណាស់! បុគ្គលិក Amazon ដ៍ស្រស់សង្ហាម្នាក់ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ស្លាប់​ ខណះពេលដែលជិតដល់ថ្ងៃ….

កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ មានហេតុការណ៏ដ៏​តក់ស្លុត​ និង​គួរឲ្យ​រន្ធត់​មួយបានកេីតឡេីង​ចំពោះបុរសម្នាក់​ បានរងគ្រោះថ្នាក់​ចរាចរណ៏​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ក្នុង​នោះដែរ​ ជនរងគ្រោះ​មានឈ្មោះ​ថា​ សេក​ រ៉ាឆាន់​ ហេីយក៏ត្រូវបានគេស្គាល់ថា​ គឺជា​បុគ្គលិក​របស់​ហាងលក់​ Amazon។

ក្នុង​នោះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Chrea Samnang​ បានរៀបរាប់​ថា៖«អាសូរបងស្រី ពេកក្រៃ បាត់បង់ប្ដី មិនទាន់បានប៉ុន្មានផង ពេលនេះបែជាត្រូវ បាត់បង់កូនប្រុសជាទីស្រលាញ់ ស្មើនឹងជីវិតយ៉ាងឆាប់រហ័ស បែបនេះទៀត មិនអាចទទួលយកបានទេ ហេតុអ្វីព្រហ្មលិខិត ដាច់ធម៌មេត្ដាខ្លាំងម៉្លេះ?​ សូមឲ្យវិញាណខន្ធប្អូនប្រុស បានទៅឋានបរមសុខផងចុះ»។

អ្វី​ដែល​កាន់តែ​គួរឲ្យ​ក្រៀមក្រំ​ និងគួរឲ្យអាណិតនោះ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Sim Sophea​ ដែលត្រូវ​ជា​សង្សារ​របស់​ជនរងគ្រោះ​បានស្លាប់នេះ​ បានរៀបរាប់​ថា៖​«តើអោយអូនទទួលយកការពិត​ មួយនេះមិចទៅបង ប្រាំបីឆ្នាំ​ដែលពួកយើងដើរផ្លូវមួយ​ ជាមួយគ្នាតើវាត្រូវមករលាយ​អស់ត្រឹមតែមួយប្រព្រេចភ្នែកហ្នឹងមែន។

ធ្លាប់ឆ្លងកាត់រឿងអាក្រក់ៗមក​ ជាច្រើនរាប់មិនអស់មកហើយ​ ហេតុម្ដេចឡើយបង បោះបង់នៅពេលនេះ​ សល់តែពីរឆ្នាំទៀតសោះ​ និង បង មិនគួុរទេលោកអើយ បងហាក្រោកមក កុំគេងយួរពេកបង​ គេងយូរចឹង​ អត់ទៅធ្វើការទេអី ក្រោកលឿនបង។ តទៅ តើអោយអូនធ្វើមិចហាសបង បើបងគេងមិនក្រោកបែបហ្នឹង។

បងចង់អោយអូន ធ្វើមិចទើបក្រោកហាសនី ក្រោកភ្លាមមក នៅគេងចឹងដល់កាល់ ថ្ងៃកំណើតបងជិតមកដល់ ហើយបង ក្រោកមកនិយាយមួយអូន តែមួយមាត់ ក៏បានដែល ចាំបងគេងបន្ត 11.01.2019 បងដាច់ចិត្តខ្លាំងណាស់ ទុកអោយអូន នៅម្នាក់ឯង ការពិតមួយនេះ ធ្វើអោយជីវិតអូន រលាយអស់ហើយបង»។

For More Videos Amazing