ស្រស់ស្អាតខ្លាំងណាស់! ពេជ្យ សូលីកា ពាក់អាវក្រហម នឹងស្ទាយវែ៉នតាក្រហម ពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រុសៗបើឃើញហើយដឹងតែលង់ស្នេហ៍តែម្តង (មានរូបភាព)

តារាចម្រៀងបែបយុវវ័យ ញញឹមស្រស់ មានទឹកមុខក្រមិចក្រមើម គួរអោយស្រឡាញ់ កញ្ញា ពេជ្រ សូលីកា ទើបតែចាប់ផ្ដើមប្រឡូក ក្នុងទីផ្សារសិល្បៈសារជាថ្មី ក្នុងផលិតកម្មរស្មីហង្សមាស ជាមួយនឹង អតីតតារារួមទ្រនំ ជាមួយគ្នា នោះគឺលោក ណុប សម្បត្តិនីកូ ហៅនីកូ ដែលការបង្ហាញមុខនៅពេលនេះ គឺជាលើកទី២ហើយ សម្រាប់ ពេជ្រ សូលីកា នៅក្នុងទ្រនំ រសី្មហង្សមាស។

មួយវិញទៀត ដោយសារតែមានការសំណូមពរច្រើនពីមហាជន និងប្រិយមិត្ដអ្នកគាំទ្ររបស់នាង ចង់អោយតារាស្រី ញញឹមស្រស់រូបនេះ ត្រឡប់ចូលមកកាន់ វិស័យសិល្បៈសារជាថ្មី ព្រមទាំងធ្វើបទចម្រៀងជាមួយនឹងលោកនីកូផងនោះ ទើបជំរុញអោយតារាចម្រៀងស្រីរូបនេះ ត្រឡប់ចូលសិល្បៈវិញ ហើយថែមទាំងបង្ហើរសំនៀង យ៉ាងពីរោះក្នុងបទចម្រៀងមួយចំនួន ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

ត្រឹមតែប៉ុណ្ណោះ មួយរយៈពេលខ្លីនេះ អ្នកនាង ពេជ្រ សូលីកា ក៏បាននាំភាព ភ្ញាក់ផ្អើល ជូនអ្នកគាំទ្រខ្លួនជាមួយនឹងបទចម្រៀងថ្មីៗ និងរឿងខ្នាតខ្លី ជាពិសេស មិនត្រឹមតែប៉ុណ្ណឹងនោះទេ ថែមទាំងបានគ្រងតំណែងជាតួឯកជាមួយនឹង នីកូ ក្នុងរឿងភាគថ្មី “អាពាហ៍ពិពាហ៍ចៃដន្យ” របស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ។

ដោយឡែកស្រាប់តែកាលពី ថ្ងៃមិញនេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុក របស់ អ្នកនាង Pich Solikah ផ្ទាល់បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយ អាវពណ៏ក្រហម ស្រស់ ពិតជាស្រស់ស្អាតមែនទែន ដែលបានធ្វើអោយទាក់ទាញចិត្ដទស្សនិជន នាងជាច្រើន ដោយមានអ្នកខ្លះបាន ខមិនថា “មើលទៅដូចអាយុ ១៨ឆ្នាំចឹង”។ គួរបញ្ជាក់ផងដែរថា លើរូបភាពដែល អ្នកនាង Pich Solikah បានបង្ហោះនោះក៏មានអមដោយសារមួយឃ្លាដោយបានសរសេរថា៖ “Team Red be like Goodbye old me and fake people”៕

For More Videos Amazing