ពិតជា​ល្ងង់​មែន! អ្នកដំណើរនាំគ្នាប្រហោងពោះ ព្រោះចង់ប្រាថ្នាសុំសេចក្តីសុខ​ មុនពេលធ្វេីដំណេីរហោះហេីរ​ បែរជា​ធ្វើ​រឿង​នឹកស្មានមិនដល់បែបនេះសោះ…(មានវីដេអូ​)

តាមប្រភព​ពត៌មាន​ទទួលបានពី​ បណ្ដាញ​សារព័ត៌មាន​ Shanghaiist​ ដែលបានធ្វេីការចុះផ្សាយកាលពី​ថ្ងៃទី​១១ ខែ មករា ឆ្នាំ២០១៩ នេះ​ បានឲ្យ​ដឹងថា​ មានអ្នកដំណេីរមួយចំនួន​ បានព្យាយាម​ចោលកាក់ចូលទៅក្នុងស្លាបម៉ាស៊ីនយន្តហោះ​ ដេីម្បី​ផ្សងសុំ​សេចក្តី​សុខ​ បង្កឲ្យ​មានការ​ផ្អាកហោះហើរ​ ដល់ទៅ២ម៉ោងពេញ​ ។

យន្តហោះ​ ដែលបា​នធ្វេីការផ្អាកជេីងហោះហេីរមួយនេះមានឈ្មោះថា​ China Easten Airlines​ ក្រោយពី​ធ្វើ​ការ​ត្រួតពិនិត្យ​ពីអ្នក​ជំនាញ​ផ្នែក​យន្តហោះ​នេះរួចមកទេីបដឹងថា​ ទាំងនេះ​គឺជាកំហុសរបស់អ្នកដំណេីរ​ ដែលបានចោលកាក់មួយចំនួនចូលទៅក្នុងផ្នែកស្លាបនៃយន្តហោះមួយនេះ។

ជាមួយគ្នា​នេះដែរ​ ក្រុម​អ្នកជំនាញ​ ក៏បានរកឃេីញកាក់មួយចំនួននៅក្នុងស្លាបយន្តហោះ​ និងនៅលេីដីផ្ទាល់តែម្តង​ ក្រោយមក​ពួកគេ​ ដែលមានទាំង​សមត្ថកិច្ច​ក៏បានធ្វើការប្រកាស​ សួររកមុខអ្នកដែលបោះកាក់ចូល​ ទៅក្នុងម៉ាស៊ីនយន្តហោះ តែ​មិនមានឆ្លើយតបនឹងសំណួររបស់ពួកគេនេះទេ។

ចំពោះ​រឿង​​ដែលបានកេីតឡេីងខាងលើនេះ គឺរឿងមួយដែលធ្វេីឲ្យ​ប៉ះពាល់ទៅដល់​ម៉ាស៊ីន​យន្តហោះ​ ជាពិសេស​ធ្វើ​ឲ្យ​អ្នកដំណេីរទទួលរងនូវ​គ្រោះថ្នាក់ជាខ្លាំង​ ដែលអាចឈានដល់ការបាត់បង់​ជីវិត​ផងដែរ​ នេះសំណាងហេីយ​ ដែលមុនធ្វេីការហោះហេីរ​ មានអ្នកជំនាញធ្វេីការពិនិត្យជាមុននោះ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing