កំសត់ណាស់! ឡុង លីគ័ង្គ បានប្រើសមត្ថភាពសម្តែងរបស់ខ្លួនក្នុង MV រហូតធ្វើអោយអ្នកមើលយំតាម ដោយមិនដឹងខ្លួន

នៅល្ងាចមិញ មុននេះបន្ដិច នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ផលិតកម្ម រស្មីហង្សមាស បានបង្ហោះសារ លាយលំជាមួយចម្រៀងមួយបទ របស់លោក Step ដែលបាន សរសេរថា៖ “ជីវិតមនុស្សម្នាក់ៗមិនស្រួលដូចការគិតទេនោះទេ តែមិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណានោះទេ សូមកុំបាក់ទឹកចិត្ត!”។ ហើយបទចម្រៀងមួយបទនោះ មានចំណងជើងថា៖

“ហត់នឹងលាក់អារម្មណ៍”។ បទនេះក៏ជាការ និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ហើយក៏ច្រៀង ដោយ លោក STEP ផងដែរ។ អត្ថន័យក្នុងបទចម្រៀងមួយនេះពិតជាពិរោះ និងមានន័យខ្លាំងណាស់ ថែមទាំងកំសត់ខ្លាំងណាស់ ទាំងនេះបើតាមការបញ្ជាក់ពីអ្នកដែលទើបបានស្តាប់បទនេះជាច្រើននាក់។

មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថាមាន ប្អូនប្រុស ឡុង លីគ័ង្គ ត្រូវជាបេក្ខភាព The Voice Kid Season 1 ដែលត្រូវជាកូនក្រុុមរបស់លោក ព្រាប សុវត្ដិ ដោយបានឈានទៅដល់ វគ្គផ្ដាច់ព្រ័ត្រ បើទោះជាមិនបានឈ្នះក៏ដោយ ក៏បានចូលរួមក្នុងការសម្តែងក្នុងបទចម្រៀងដ៏ពិរោះមួយបទនេះផងដែរ ហើយ លីគ័ង្គ ក៏បានធ្វើឲ្យអ្នកទស្សនា និងមហាជនជាច្រើន

បង្ហូរទឹកភ្នែកស្រក់តាមប្អូនប្រុសផងដែរ ព្រោះថាប្អូនប្រុសពិតជាពូកែសម្តែងសមណាស់ ហើយក៏មានមហាជនបានបញ្ចេញមតិថែមទៀតថា៖ “ភាគច្រើនមានតែកូនអ្នកស្រែទេ ទើបធ្លាប់មានជីវភាព ក្រលំបាកទេទើបយល់អារម្មណ៏មួយនេះ។ ប៉ុន្តែយ៉ាងណាត្រូវតស៊ូ មិនចុះចាញ់ ព្រោះនេះជាវិញ្ញានៃជីវិត។ អត្ថន័យល្អបង។”

For More Videos Amazing