ល្អណាស់! ក្រោយពីប្រមាថយ៉ាងខ្លាំង ទៅលើយុវត្តីដែលកើតជំងឺបាក់ទឹកចិត្ត ពេលនេះនារីអាកាសចរណ៍បានចេញមុខសូមទោសជាសាធារណះហើយ ក្រោមហេតុផល…..

ហេតុការណ៍​ដ៏​សែនរន្ធត់​ ដែលបណ្ដាលអោយ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ពេញបណ្ដាញសង្គម ហ្វេស បុក លេីករណី​ នារី​ដ៏​ស្រស់​សោភា​ម្នាក់​ ដែលត្រូវបានគេស្គាល់ថា​ គឺជាកូន​ស្រីពៅរបស់ថៅកែ​ហាងយីហោ​​ឈ្មោះ សៀ​ក លីម លក់ត្បូង និងគ្រឿង​អលង្ការ ឈ្មោះថា រ័ត្ន ឆវី​​ នៅម្តុំ​ផ្សារ​ទួល​ទំពូង​ ​បាន​ធ្វើ​អត្តឃាត​ចង.សម្លាប់ខ្លួន​ ដោយ​មិនដឹងមូលហេតុ។

ក្រោយពីព័ត៏មាន បានចុះផ្សាយគ្រប់សារព័ត៏មក ស្រាប់តែមាន នារីស្រស់ស្អាតម្នាក់ ដែលគាត់មានគេហទំព័រ ហ្វេស ប៊ុក ឈ្មោះថា Yu Mi គាត់បំរើការនៅក្រុម ហ៊ុនអាកាសចរណ៏ ក៏បានបញ្ចេញមតិនៅលើគេហទំព័រផ្ទាល់របស់ខ្លួន បូករួមជា លីងវេបសាយ ដោយបានសរសេររៀបរាប់ថា៖ “ងាប់ខ្លះទៅ…អ្នកណាគិតថាខ្លួនរស់នៅគ្មានបានការ គ្មានប្រយោជន៍ទេ ងាប់ទៅ…សម្លាប់ខ្លួនទៅ…ផ្លូវស្ទះចង់ងាប់រាល់ថ្ងៃ អោយវាទូលាយតិច”។

ក្រោយពី ស្រីស្អាត Yu Mi បានសរសេរសារ បូករួមជាមួយលីងបែបនេះហើយ ទើបធ្វើនារីម្នាក់ដែលមាន គេហទំព័ ហ្វេស ប៊ុក ឈ្មោះថា Ni Na ហើយថែមទាំងបានអះអាងថា ខ្លួនគឺ ជាមិត្តភក្ដិ របស់ រ័ត្ន ឆវី​​ ដែលបានធ្វើអត្ដឃាតសម្លាប់ខ្លួននោះ ក៏បានចេញប្រតិកម្មដោយបង្ហោះសារតបទៅវិញថា៖

“ក្រុមហ៊ុនអាកាសចរណ៌Sky Angkor Airlinesនឹងជ្រើសរើសបុគ្គលិកដែលមានក្រមសីលធម៍ល្អជាងនេះ ព្រោះនារីម្នាក់នេះបានប្រើពាក្យមិនសមរម្យដល់មិត្តរបស់ខ្ញុំ ដែលបានស្លាប់ទៅហើយ ដោយមិនដឹងពីហេតុផលច្បាស់លាស់នៃសព និងសំណូមពរឲ្យនារីម្នាក់នេះ postសុំទោសជាសាធារណៈ។”

ស្រាប់តែ ឥលូវនេះប្អូនស្រី Yu Mi ដែលបង្ហោះសារប៉ះពាល់ ដល់ សពរបស់ប្អូនស្រី រ័ត្ន ឆវី​​ គាត់បានបង្ហោះសារសុំទោសហើយនៅមុននេះបន្ដិច ដោយគាត់បានរៀបរាប់ថា៖ “ខ្ញុំពិតជាមានការសោកស្តាយណាស់នូវ ខ្ញុំនិយាយមិនសមរម្យទៅកាន់សពប្អូនស្រី និងទៅកាន់ក្រុមគ្រួរសារគាត់…នាងខ្ញុំពិតជាមិនដឹងសោះថាគាត់ជាជនជាតិខ្មែរទេ…

នាងខ្ញុំគិតថាគាត់ជាជនជាតិផ្សេង…នាងខ្ញុំពិតជាសុំទោសទៅដល់គ្រួរសារសពផង….នាងខ្ញុំមិនបានតាំងចិត្ត និងចេតនានិយាយបែបនេះទេ…នាងខ្ញុំសង្ឈឹមថា បងប្អូននឹងមិនកាន់ទោសនឹងនាងខ្ញុំ…ខ្ញុំសុំឲ្យសពអហោសិកម្មឲ្យនាងខ្ញុំផង…នាងខ្ញុំទទួលកំហុសនេះ…នាងខ្ញុំពិតជាមានការសោកស្តាយខ្លាំងមែនទែននូវពាក្យសម្ដីបែបនេះ…សូមអភ័យទោសឲ្យនាងខ្ញុំផង។”

For More Videos Amazing