ក្រោយពី​ផ្ទុះ​រឿង​បែកបាក់គ្នា​រួចមក​ ឪពុក​របស់​ លី​ ចាន់​សីហា​ បានចេញមុខបកស្រាយ​…(មានវីដេអូ​)

កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ តារាសម្ដែង​អ្នកនាង​ លី​ ចាន់​សីហា​ បានដាច់ចិត្ត​ទម្លាយ​រឿង​លែងលះប្ដី​ ដែលជាមន្រ្ដីប៉ូលីស ចំថ្ងៃខួបកំណើតកូនស្រីលី ច័ន្ទរតនា គម្រប់១ឆ្នាំ​ នៅហាងមួយកន្លែងមាន​ឈ្មោះ​ Ming Palace បានធ្វើ​អោយមហាជនជាច្រេីនមានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ចំពោះ​លែងលះនេះ។

ជុំវិញ​រឿង​នេះដែរ​ លោកលី សុខជន ដែកត្រូវជាឪពុក​របស់​តារាសម្ដែង​ លី​ ចាន់​សីហា​ ក៏​បានចេញមុខប្រាប់ទៅកាន់អ្នកកាសែត​ ដែលកូនរបស់​គាត់​ បានលែងលះប្ដី​ ដែលមានមុខរបរជាមន្រ្ដីប៉ូលីស អស់​រយៈពេល​ជាង១ឆ្នាំមកហើយ ទើបថ្ងៃខួបកំណើតចៅស្រី​ គ្មាន​វត្តមាន​ឪពុក​គេ​ដូច្នេះ​។

លោក​ លី សុខជន​ ឪពុក​លី​ ចាន់​សីហា​ បានបន្ថែមទៀតថា៖​«​កាលពី​មុន​រៀបការ​នោះ ​ដោយ​សង្កេត​ឃើញ​ថា កូនស្រី​ខ្លួន និង​កូនប្រសា​ ហាក់​នៅ​មាន​វ័យក្មេង​នៅ​ឡើយ​ ក្នុង​រឿង​សម្ព័ន្ធ​ស្នេហា​ ទើប​ចង់​ទុក​ពេល​ ដើម្បី​ពួកគេ​បាន​ស្គាល់​ យល់ចិត្ត​គ្នាច្រើន​សិន ទើប​បាន​ជា​រក​លេស​ ពន្យារពេល​ កំណត់​ថ្ងៃ​ចូលរោង​នោះ​។

តែ​ក្រោយ​មក​ ដោយសារ​ពួកគេ​ បាន​តាំងចិត្ត​ព្រម​គ្នា​ហើយ​នោះ ទើប​ខ្ញុំ​ ក៏​មិន​ចង់​ក្លាយ​ជា​តួ​ បំបែកបំបាក់​កូន ហើយ​មុន​ពេល​ សម្រេច​តាម​ពួកគេ ខ្ញុំ​ក៏​បាន​ហៅ​កូនប្រសាសួរ​នាំ ​បញ្ជាក់​ពី​ទឹកចិត្ត ​ជា​កូនប្រុស​ ក្នុង​ការមើល​ថែទាំ​កូនស្រី​ខ្ញុំ​ តែ​មួយ​នេះ​ហើយ​ គាត់​ក៏​សន្យា​គ្រប់​យ៉ាង​ដែរ​»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing