អស់​ទាស់​! ស្ទេីមិនគួឲ្យជឿ​ នារី​បរទេស​ដ៏ស្រស់ស្អាត​មួយ​រូប​ ត្រូវ​បុរសម្នាក់មាន​រូបរាង​មិនស្រស់​សង្ហារ​ ​ធ្វើអោយនាងដាច់ចិត្តឆ្លងទ្វីបដើម្បីមកជួបគាត់ ក្នុងគោលបំណង…

បរទេស​៖​ សេចក្តី​ស្នេហា​ និងការស្រលាញ់គ្នា​ រវាងមនុស្ស​ ២នាក់​ គឺមិនមាន​ការបែងអំពី​សម្រស់​ និង​វណ្ណៈ​ ក៏ដូចជា​ ពណ៌​សម្បុរ​នោះទេ​ ប៉ុន្តែវាក៏ជា​គំលាតមួយ​ដែលធ្វេីឲ្យ​យេីង​មានការ​ពិបាកក្នុងការ​ទទួលយក​ និងមានចិត្តស្រលាញ់ចំពោះគ្នាផងដែរ​ ដែលនេះ​គឺជា​ឧបសគ្គ​មួយដ៏ធំបំផុត​ មុនពេលឈាន​ដល់ជីវិត​អាពាហ៍​ពិពាហ៍​។

ដោយឡែក​ គូស្នេហ៍​មួយ​គូរ​នេះ​ គួរឲ្យ​ចាប់​អារម្មណ៍​ជាខ្លាំង​ និងពិតជាមិនគួរ​ឲ្យ​ជឿទាល់តែសោះ​ តែវាអាចទៅរួចបាន​ ដោយពួក​គេទាំង២នាក់​ គឺជាគូស្នេហ៏ឆ្លងទ្វីប​ និងមាន​ពណ៌​សម្បុរ​ខុសគ្នាទៀតផង​ ហេីយ​ថ្មីៗនេះ​ ពួកគេទាំង​២នាក់​ ក៏បានសម្រេចចិត្ត​ ចាប់ដៃគ្នា​ ចូលរោងការជាមួយគ្នាផងដែរ​ ។

នារី​ដ៏​ស្រស់​ស្អាត​រូប​នេះ​មានឈ្មោះថា​ Polly Alexandria Robinson​ ជាជនជាតិ​អង់គ្លេស​ មកពី​ពីទីក្រុង Manchester​ ក្នុង​គោលបំណងរៀបការ​ ចំណែកឯ​បុរស​ខាងលេីនេះ​វិញ​ មានឈ្មោះថា​ Karna Radheya​ ជាជនជាតិ​ឥណ្ឌូនេស៊ី​ និងមិនសូវមាន​រូប​សម្រស់​ស្រស់​សង្ហារ​នោះទេ​ ។

គួរបញ្ជាក់ដែលថា​ មុនពេលរៀបការ​ ពួកគេទាំង២នាក់​ បានស្គាល់គ្នា​ និងយល់ចិត្តគ្នារួចហេីយ​ ទេីបឈានមកដល់​ការស្រលាញ់គ្នា នឹងបានសម្រេចចិត្តចូលរោងការ​ជាមួយគ្នា​បែបនេះ​ ដោយមុនដំបូងនោះ​ ពួកគេបានជួបគ្នានៅឯកោះបាលី​ ក្រោយមក​ក៏មានទំនាក់ទំនងល្អជាមួយគ្នា​ ពិតជា​និស្ស័យ​ពិតមែន។

For More Videos Amazing