អបអរ​សាទរ​! តោះមកទស្សនា​ទិដ្ឋភាព​ កូន​ប្រុស​ យាយ​អឿន​ ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍ជាមួយ​​…

បងប្អូន​ប្រិយមិត្ត​ បានស្គាល់រួចមកហេីយ​ នូវតារា​កំប្លែង​ជើង​ចាស់​ អ្នកមីង​ សួស​ សំអឿន​ ហៅ​យាយ​អឿន​ ដែលតារាកំប្លែងរូបនេះ​ ធ្លាប់ទទួលបាន​ប្រជាប្រិយ​ភាព​ជាខ្លាំង​កាលពី​កន្លងទៅ​ ព្រោះតែ​សម្តី​វោហារ​ស័ព្ទ​មិនចេះ​រីងស្ងួត​ ជាមួយនឹងភាព​បុិនប្រសប់ក្នុង​ការ​សម្តែងផងនោះ​ បាន​ធ្វើឲ្យ​តារាកំប្លែងរូបនេះ​ ទទួលបាន​ជោគជ័យ​ជាខ្លាំង​។

ដោយឡែក​ មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ វត្តមាន​របស់យាយអឿន​ ហាក់បី​ជាមាន​ការចាកឆ្ងាយ​ពី​ពិភព​សិល្បៈ​ ដែលមិនសូវ​ឃេីញ​វត្តមាន​តារាកំប្លែងជេីងចាស់រូបនេះ​ ចេញមុខមកសម្តែងនោះឡេីយ​ ដែលធ្វេីឲ្យ​មហាជន​ជាច្រើន​ មានក្តីនឹករលឹកជាខ្លាំង​ចំពោះ​ការបាត់មុខនេះផងដែរ។

​ជាមួយ​នឹង​ការបាត់មុខនេះដែរ​ ស្រាប់តែ​កាលពី​ព្រឹកមិញ​នេះ​ យាយអឿន​ ស្រាប់តែ​បង្ហាញ​នូវ​ចំណង​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​របស់ខ្លួន​ជាមួយនិង​ កូនក្រមុំដ៏ស្រស់ស្អាត ដែលមានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​ពីគ្រួសារទាំងសងខាង​ និងបានរៀបចំពិធី​ដ៏មានជ័យ​មង្គល​នេះ​ យ៉ាង​អធិកអធម​ផងដែរ​ ។ ​

ក្នុង​នោះដែរ​ យេីង​សង្កេតឃើញ​ថា​ ក៏មាន​វត្តមាន​របស់​តារាកំប្លែង​រួម​អាជីព​ និងជាតារាកំប្លែងដ៏ល្បីឈ្មោះ​នាយ​ ក្រឹម​ និង​ ស្រី​ លាភ​ បានចូលរួមធ្វើជាអ្នកកាត់សក់ សិរីជ័យមង្គល ជូនដល់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ដោយក្តីរីករាយទៀតផង។​ ចង់ជ្រាបឲ្យកាន់តែច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​រូបភាព​ដូច​តទៅ​។

For More Videos Amazing