តាម​ពិត​ចឹង​សោះ​! មូលហេតុ​ដែលបុរសម្នាក់​ត្រូវបានបាត់​ខ្លួននោះ​ គឺដោយសារតែ….

កាលពី​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ មានករណី​បាត់​បុរសម្នាក់​ដោយមិនដឹងមូលហេតុ​រួមជាមួយ​នឹង​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង​ ម៉ាក់​ Lexus RX400h​ ពណ៌​ស​ ស្លាកលេខក្រៅប្រទេស​ ព្រោះទេីបតែយកចូល​មក​កម្ពុជា​ និងមិនទាន់​ធ្វើ​ស្លាកលេខ​ ទេីបបា​នជាបង្កឲ្យ​មានការ​ងឿង​ឆ្ងល់​ជាខ្លាំង​នេះដែរ​។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Damz Villiam​ ដែលត្រូវ​ជា​ប្អូន​របស់​បុរសបាត់ខ្លួនខាងលេី​ បានរកឃេីញ​បងប្រុសដែលបាត់ខ្លួនខាងលេីនេះវិញហេីយ​ ហេីយចំពោះមូលហេតុ​ដែលបង្កឲ្យ​មានការបាត់ខ្លួ​ន​បុរសខាងលេីនេះ​ គឺជាករណី​ជនខិលខូចបាន​ដាក់ថ្នាំសណ្តំ​ ដេីម្បឆ្លៀត​ឱកាស​ ។

ក្នុង​នោះដែរ​ គណនី​ខាងលើនេះ​ ក៏បាន​ធ្វើ​ការ​រៀបរាប់​តាម​បណ្ដោយ​សង្គម​ហ្វេសបុក​ និងបាននិយាថា៖«សូមអគុណ មិត្តភក្តិ បងប្អូន និង page មួយចំនួន​ ដែលបាន ស៊ែរ​ នូវដំណឹងបាត់បងប្រុសខ្ញុំ ឥលូវគាត់​ បានត្រលប់មកវិញ​ ដោយសុវត្ថិភាពហើយ និងកំពុងសំរាក​ នៅមន្ទីពេទ្យ ដោយត្រូវពួកខិលខូច​។

បានដាក់ថ្នាំយកឡាន និងឥវ៉ាន់ក្នុងខ្លួនគាត់​ ទាំងអស់ ។ សូមអគុណ! ដោយមានការបញ្ចាក់​ពីសាច់ញាតិថា​ គាត់ត្រូវបានគេដាក់ថ្នាំ​ ដឹងខ្លួននៅសណ្ឋាគារ រួចគាត់ក៏ជិះ Passapp មកវិញ ខណះនេះ​គាត់កំពង់សំរាកព្របាល​ នៅមន្ទីពេទ្រ ជាចុងក្រោយ​ អគុណដល់ពុកម៉ែបងប្អូន​ ​ដែលបានជួយស៊ែរទាំងអស់គ្នា»។

For More Videos Amazing