ត្រេកអរខ្លាំងណាស់! ផ្ទះចាស់របស់ប្អូនស្រីម៉ារី (ចេះ១៤ភាសា) បន្តិចទៀតនេះ គឺនឹងត្រូវ….

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយអំពីប្អូនស្រីដែល ចេះ១៤ភាសា ដោយរស់ក្នុងខេត្តសៀមរាប ហើយប្អូនស្រីបានប្រកបមុខរបរលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងតំបន់អង្គរ ដោយបានប្រាក់បន្តិចបន្តួចមកចិញ្ចឹមគ្រួសារ ដោយជីវភាពរបស់ប្អូនស្រីពិតជាក្រីក្រខ្លាំងណាស់ ហើយផ្ទះរបស់ប្អូនស្រី មើលទៅពិតជាឌ្រិតឌ្រោមខ្លាំងមែនទែន។

ដោយសារតែប្អូនស្រីមានសមត្ថភាព អាចនិយាយបាន១៤ភាសា ស្រាប់តែមានគេមានថតវីដេអូប្អូន ដើម្បីរកជំនួយអោយប្អូន ក្នុងនោះផងដែរ ក៍មានសារពត៍មានជាច្រើនបានចុះផ្សាយអំពីប្អូន។ នៅពេលដែលបងស្រីអូន បានឃើញក៍អាណិតប្អូនស្រី ក៍បានជួយឧត្ថម្ភប្អូនស្រីចំនួន ១០០ដុល្លា ហើយលោក Tavan Jalerm ក៍បានទទួលប្អូនស្រីពីខេត្តសៀមរាប មកភ្នំពេញ ដើម្បីមកជួបនឹងបងស្រីអូន។

ក្នុងនោះផងដែរបងស្រីអូន ក៍បានសំភាសន៍នូវប្រវត្តិរបស់ប្អូនស្រី ដែលស្តាប់ហើយពិតជាកំសត់ខ្លាំងណាស់ រហូតធ្វើអោយបងស្រីអូន សំភាសន៍ប្អូនស្រីម៉ារី បណ្តើរ ទឹកភ្នែកស្រក់បណ្តើរ។ ក្នុងនោះផងដែរ ក៍មានសម្បុរសជនជាច្រើន​ ក៍បានជួយឧត្ថម្ភប្អូនផងដែរ ដែលក្នុងនោះគឺមានចំនួន ១,៤៣៨,៥០០រៀល​ និងលុយដុល្លាចំនួន​ ២,០៣៥ដុល្លា​ ​ហើយថវិកា​ជំនួយពី​សប្បុរសជន​ ក៏នៅមានជាបន្ត​បន្ទាប់ទៀតផងដែរ។

ហើយនៅមុននេះបន្តិចបងស្រីអូនបានបង្ហោះថា «ផ្ទះរបស់ក្មួយស្រីចេះ១៤ភាសា មានរឿងជាច្រេីនដែរក្មួយស្រីនៅលាក់ទុកមិនបាននិយាយអស់ ពេលស្ដាប់ហេីយខ្ញុំអស់ចិត្តហេីយដែរបានជួយគាត់ ឪពុកគាត់ទេីបគ្រោះថ្នាក់ចរារណ៍បាក់ឆ្អឹងជំនី តែមិនបានទៅពេទ្យទេ ព្រោះគ្មានលុយសុខចិត្តគេងឈឺចាប់លេបតែថ្នាំបំបាត់ការឈឺចាប់ ពុទ្ធោអីក៏វេទនាម៉្លេះ???

សូមសរសេីរគាត់មិនចេះត្អូញត្អែពេលឡាយទេ នេះទាល់តែជជីកសួរទេីបប្រាប់ម្ដងតិចៗ ផ្ញេីររូបភាពនេះជូនសប្បុរសជន និងបងប្អូនខ្មែរដែរបានជួយនិងអាណិតម៉ារី»។ ហើយក្នុងនោះផងដែរ តាមរយះផេកហ្វេសបុក Ven Veasna ក៍បានបង្ហោះថា «បន្តិចទៀតនេះផ្ទះចាស់ប្អូនស្រីម៉ារីនិងត្រូវជួសជុលថ្មី អរគុណបងប្ពូនម្ចាស់ជំនួយ»៕

For More Videos Amazing