តាមពិត​ចឹង​សោះ​! មូលហេតុ​ ដែល​ស្រីស្អាត​ Netidol របស់ថៃ​ មានលុយចាយ​មិនចេះ​អស់យ៉ាងចឹង​ ដល់ពេលដឹងមូលហេតុ​ញាក់សាច់​តែម្តង​…

បង​ប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ ប្រហែល​ជា​បាន​ស្គាល់​រួចមកហើយ​ អំពី​ភាព​ល្បីល្បាញ​របស់​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែលជាជនជាតិថៃ​ ហេីយក៏ត្រូវជា​ Net Idolទៀតផង ដែលនាង​មាន​ឈ្មោះ​ថា​ Baitoey Supattra ទេីប​តែមាន​អាយុ​ ២១ឆ្នាំ​ តែទទួលបាន​ការងារជាច្រេីន​ ក្នុង​វិស័យ​សិល្បៈ​ ។

គួរ​បញ្ជាក់​ដែរថា​ កាលពី​កន្លងទៅនេះ​ ស្រីស្អាត​ Baitoey Supattra បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការចាប់​អារម្មណ៍​ជាខ្លាំង​ ក្រោយពី​នាង​បា​នរាំ​បទ​ពស់​ ដោយជា​ការ​ស្នើសុំ​របស់​នាង​ផ្ទាល់​ពី​ DJ និងបាន​បញ្ចេញ​ស្ទាយរាំ​យ៉ាង​ល្វត់ល្វន់​ សិចស៊ី​ ដែលមេីលទៅ​ពិតជា​ទាក់ទាញ​ខ្លាំង​ណាស់​។

ដោយឡែក​ អ្វីដែល​គួរឲ្យចម្លែកនោះ​ គឺនារី​រូប​ស្រស់​ម្នាក់​នេះ​ បាន​ប្រើ​ជីវិត​ផ្ទាល់ខ្លួនជាមួយនឹងភាព​ ហុឺហា​ ហាយសូ​ ហេីយនាងតែងតែទិញ​នូវ​របស់របរ​ថ្លៃៗ​ជាច្រើន​ ជាពិសេស​ ក៏បានទិញមាស​អោយ​ម្តាយនាងទៀតផង​ ដែលនាង​គ្រាន់តែមាន​ការងារ​សិល្បៈ​មួយ​ចំនួន​តែប៉ុណ្ណោះ​ មិនដឹងថាបានលុយមកពីណានោះទេ។

ជាមួយគ្នា​នេះដែរ​ អាថ៌កំបាំង​ត្រូវ​បាន​លាតត្រដាង​ ដោយកាលពីយប់មិញនេះ​ នាង​ជាមួយ​នឹង​គូស្នេហ៍​របស់​ខ្លួន​ ត្រូវ​បាន​ប៉ូលិស​ធ្វើ​ការ​ឃាត់​ខ្លួន​ លេីករណី​គ្រឿង​ញៀន​ដែលមានតម្លៃទៅដល់​ ១០លានបាតឯណោះ​ ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ជាច្រើន​ក្នុង​ប្រទេស​បានធ្វើ​ការ​ចុះ​ផ្សាយ​ ធ្វើ​ឲ្យ​កក្រើក​តែម្តង។

For More Videos Amazing