ស៊យដល់ហើយ! បងស្រីកាកាអូស្ត្រាលី បានជួបឧបតិវហេតុ រងបួសភ្នែកមួយចំហៀង ដោយសារតែ….(មានវីដេអូ)

គ្រាន់តែចូលដល់ឆ្នាំថ្មី ២០១៩ យើងឃើញថា មានតារាមួយចំនួនបានជួបនឹងរឿងស៊យ ជាក់ស្តែងគឺគឺលោកប៉ែន ចំរ៉ុង រងរបួសភ្នែកមួយចំហៀង ដោយមិនអាចអោយត្រូវពន្លឺនោះទេ។ ដូច្នេះហើយលោកប៉ែន ចំរ៉ុង គឺត្រូវផ្អាកការងារសិល្បះមួយរយះ ទំរាំតែគាត់អាចព្យាបាល នូវភ្នែករបស់គាត់អោយបានជាសះស្បើយវិញ។

លោកប៉ែនចំ រ៉ុង របួសភ្នែក មិនទាន់បានមួយថ្ងៃស្រួលបួលផង ស្រាប់តែបងកាកាអូស្ត្រាលី ជួបឧបតិវហេតុរងរបួសភ្នែកផងដែរ ដោយគាត់បានទៅអោយពេទ្យពិនិត្យគឺមិនខ្វាក់នោះទេ ក៍ប៉ុន្តែគឺត្រូវទទួលការព្បាបាល អោយបន្តក់ភ្នែកជាប្រចាំ និងកុំអោយភ្នែកនោះត្រូវពន្លឺថ្ងៃ បន្ទាប់មកនឹងត្រូវទៅជួបគ្រូពេទ្យជាបន្តទៀត។

មូលហេតុដែលបងកាកាអូស្ត្រាលី រងរបួសភ្នែក គឺដោយសារតែគាត់​ ឃើញគំរបចង្ក្រានអាំងសាច់ ដូចជាមិនសូវស្រួល បងស្រីក៍បានទៅមើល និងមិនបានដកឌុយចេញមុននោះទេ ក៍ប្រញា់លើកគំរបចង្ក្រានអាំងសាច់ចេញ ហើយក៍បានអោនមើលខ្សែភ្លើង ស្រាប់តែពេលនោះ ក៍ផ្ទុះខ្សែភ្លើងនោះតែម្តង ដែលបង្កអោយបងស្រី រងរបួសភ្នែក។

ក្នុងនោះផងដែរបងរបួសបងស្រីគឺមិនធ្ងន់ធ្ងរនោះទេ ដោយពេលផ្ទុះនោះ បងស្រីគឺគេចទាន់ គ្រាន់តែព្បាបាលបន្តិចទៅនឹងជាដូចដើមវិញហើយ។ ហើយបងស្រីក៍បានសូមអោយបងប្អូនមេត្តាប្រុងប្រយ័ត្ន ជាមួយនឹងចង្ក្រានអាំងសាច់ ទាំងអស់គ្នា ជាពិសេសគឺខ្សែភ្លើងរបស់វា ដែលមានការរហែក ឬក៍ធ្លុះសូមប្តូរវាចេញទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing