ផឹកសុី កុំចេះតែមើលមុខគេផ្តេសផ្តាស់! បុរសមួយក្រុម ត្រូវបានបុគ្កលិកហាងវាយបែកក្បាល ព្រោះតែមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក រួចសងលុយចំនួន…

ភ្នំពេញ៖ បុរសមួយក្រុម មានគ្នាចំនួន ៣នាក់ បានចូលផឹកសុីហាងមួយកន្លែង រួចក៏ត្រូវបុគ្កលិក របស់ហាងខាងលើ នាំគ្នាព្រួតវាយ ដោយប្រើសោរច្រវ៉ាក់ ព្រមទាំងកែវស្រាបណ្ដាលអោយជនរងគ្រោះ រងរបួសបែកត្រង់ក្បាល ហូរឈាមស្រោចពេញខ្លួន ព្រោះតែផឹកសុីមើលមុខ ប្អូនស្រីម្ចាស់ហាងញឹកញាប់ពេក។

ហេតុការណ៍នេះបានកើតឡើងនៅ នៅចំណុចហាងផឹកសុី យីហោ ភ្នំពេញសាច់អាំងPPQ តាមបណ្ដោយផ្លូវលេខ
១៣៦ ស្ថិតនៅក្នុង សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ វេលា ម៉ោង ប្រហែល ០១រំលងអាធ្រាន យប់ឈាន ចូលថ្ងៃ ទី១១ ខែ មករា ឆ្នាំ២០១៩។

បើតាមសម្តីរបស់ បុរសម្នាក់ត្រូវ ជនរងគ្រោះបាន ប្រាប់អោយដឹងថា ពួកគាត់ធ្លាប់ បានចូលមកផឹកសុីក្នុងហាងខាងលើ នេះច្រើនដងមកហើយ ដែលពួកគាត់ ទាំង៣នាក់នេះមានម្នាក់ គឺជាបុគ្គលិកក្នុងហាងនេះ ដោយបាននាំមិត្តភ័ក្រមកផឹកសុី ហើយក្រោយពីផឹកសុីចប់រួចរាល់មក ពួកគាត់ក៏បានអោយ បុគ្កលិកគិតលុយ ព្រោះចង់ទៅបន្តមួយកន្លែងទៀត។

ប្រភពខាងលើ បានបន្ដទៀតថា ក្រោយពេល ពួកគាត់គិតលុយរួចរាល់ហើយ ក៏បាននាំគ្នាដើរចេញពីហាង ស្រាប់តែដើរចេញបានបន្ដិច ដល់ខាងមុខហាង ពេលនោះក្រុមបុគ្គលិកនៅក្នុងហាង ស្ទុះកាន់សោរច្រវ៉ាក់ និងកែវស្រា រត់មកនាំគ្នាព្រួតវាយមកលើពួកគាត់តែម្តង ដោយបណ្ដាលអោយរងរបួស ធ្ងន់ស្រាល ៤នាក់។

បើតាមសម្តីជនរងគ្រោះ ដែលត្រូវជាបុគ្គលិកហាងកើតហេតុខាងលើនោះ បានប្រាប់អោយដឹងដែរថា រឿងកើតហេតុទាំងនេះ គឺមុនដំបូងផ្ដើមចេញ ពីមិត្តភ័ក្ររបស់គាត់ បានសម្លឹងមើលមុខប្អូនស្រីរបស់ម្ចាស់ហាង ជាញឹកញាប់ពេក ទើបណ្ដាលធ្វើអោយ បុគ្គលិកក្នុងហាងខាងលើ បង្កហិង្សាមកលើពួកគាត់តែម្តង។

បន្ទាប់ពីហេតុការណ៏ កើតឡើងរួចរាល់មក កម្លាំងសមត្ថកិច្ច មូលដ្ឋាន ក៏ចុះដល់ទីកន្លែងកើតហេតុតែម្ដង រួចបានហៅ ភាគីដែលពាក់ព័ន្ធ ទាំងសងខាង មានម្ចាស់ហាង និងជនរងគ្រោះ ចេញមកសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ហាងក៏ព្រមចេញ ថ្លៃព្យាបាលរបួស ចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿងតែម្ដង។

For More Videos Amazing