ដឹងមូលហេតុច្បាស់លាស់ហើយ! ព័ត៍មានលំអិតជុំវិញករណី ឃាត់ខ្លួនមន្ត្រីផ្កាយ១ម្នាក់ និងនគរបាល៥នាក់ ដោយសារតែពួកគេ….

កាលពីរសៀលម្សិលមិញ មានហេតុការណ៏មួយ បានធ្វើអោយមហាជនជាច្រើន មានការភ្ញាក់ផ្អើលពេញ ទីក្រុងភ្នំពេញ លើរឿង កងកម្លាំងតម្រួតបទបញ្ជា បានចុះទៅឃាត់ខ្លួន មន្ដ្រីនគរបាលចំនួន ៥រូប ក្នុងនោះផងដែរ មានម្នាក់មានឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) អមដោយ មន្ដ្រីនគរបាល ៤រូបផ្សេងទៀត មានពាក់ស័ក្ដិ៣ និងស័ក្ដិ ៤ជាដើម។

ពួកគាត់ទាំងអស់គឺ ជាកម្លាំងរបស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលហៅកាត់ថា (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ ដែលត្រូវបានចាប់ឃាត់ខ្លួន យកមកសួរនាំនៅខណ្ឌសែនសុខ កាលពីម្សិលមិញ រសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំនុច ផ្លូវ ១០១៩ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ដោយបង្កអោយមានភាព ភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ហ្វេស ប៊ុកតែម្ដង។

តាមរយៈ លោក ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវជា អនុប្រធាន លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីរសៀលម្សិលមិញ ថ្ងៃទី១០ ខែ មករា ឆ្នាំ ២០១៩ បានថ្លែងប្រាប់ ទៅអ្នកសារ ព័ត៌មានក្នុង នៅស្រុកមួយថា៖ “កងកម្លាំងនគរបាលរបស់លោក ដែលមានគ្នា ទាំងអស់ ៥នាក់ ដែលត្រូវបាន ចាប់ឃាត់សួរនាំ នៅឯ ខណ្ឌ សែនសុខនោះ គឺមានការឯកភាពពី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក ងិន ពេជ្រ ពោលបានចេញធ្វើ សកម្មភាពដោយត្រឹមត្រូវ។

ប្រតិបត្តិការ របស់កងកម្លាំងនគរបាល របស់លោក ក៏បានចុះរហូតទៅដល់ ឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅលើ ផ្លូវ ១០១៩ សង្កា ត់ទឹកថ្លា ខណ្ឌ សែនសុខ ដោយផ្តើមចេញពី កម្លាំងរបស់លោកផ្ទាល់ ព្រោះទទួលព័ត៌មានសម្ងាត់មួយថា និងមានរថយន្តដឹក បារីក្លែងក្លាយមួយគ្រឿង និងដឹកចូលទៅក្នុងឃ្លាំងនោះ រួចហើយកងកម្លាំងដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាននោះ ក៏បានចេញតាមបង្ក្រាប។

ក្រោយពីមានការសួរនាំរួចមកនោះ ម្ចាស់រថយន្តក៏បានអះអាងថា បារីដែលបានដឹង ទៅនោះ នៅលើរថយន្តមួយគ្រឿង គឺត្រូវដឹកយកទៅ ដាក់នៅឃ្លាំងខាងលើតែម្ដង ទើបកម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានស្នើរសុំគោលការណ៍បន្ថែមពីលោកព្រះរាជអាជ្ញារង ងិន ពេជ្រ រហូតតាមដល់ឃ្លាំងស្ដុកទំនិញនោះ ប៉ុន្ដែមិនទាន់បាន ចូលទៅឆែកឆេរនៅឡើយទេ ពោលរង់ចាំបទបញ្ជា ពីលោក ព្រះរាជអាជ្ញារង ស្រាប់តែពេលនោះ បានលេចមុខ កងកម្លាំងតម្រួតបទបញ្ជាចុះមកឃាត់សួរនាំតែម្តង។

លោក ឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់បន្ថែមទៀតថា កងកម្លាំងរបស់ខ្ញុំ គឺធ្វើការដោយឆន្ទៈ យ៉ាងពិតប្រាកដ ហើយក៏មានការ ឯកភាពចេញ ពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងតាមរថយន្តដឹកបារីក្លែងក្លាយមួយគ្រឿង មិនមែនចេះតែធ្វើសកម្មភាព ខុសច្បាប់នោះឡើយ។

ហេតុដូច្នេះហើយទើប ឯកឧត្តម អគ្គស្នងការ នគរបាលជាតិ បានធ្វើការ សម្របសម្រួលអោយយមានការអនុញ្ញាតឲ្យត្រឡប់ទៅវិញ ហើយបើ ពួកយើងធ្វើខុសមែននោះ ឯកឧត្តម អគ្គស្នងការ ក៏មិនអោយទៅវិញដែរ”។ ឯកឧត្ដម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់ទៅ អ្នកសារព័ត៏ក្នុងមួយក្នុងស្រុកថា៖ គឺពិតជាមាន ធ្វើការឃាត់ខ្លួនមន្រ្តីនគរបាល ប្រឆាំងទំនិញក្លែងក្លាយ ទាំងនោះមែន ប៉ុន្តែក្រោយ ពីមានការសាកសួរនាំរួចមក ក៏អោយពួកគេទាំងនោះ ត្រឡប់ទៅវិញតែម្តង។

For More Videos Amazing