កំសត់ខ្លាំងណាស់! ពេជ្រ សោភាព បានឡាយវីដេអូបណ្តើរទឹកភ្នែកស្រក់បណ្តើរ អំពី….(មានវីដេអូ)

កញ្ញា ពេជ្រ សោភា មានឈ្មោះដើមថា ស៊ួ សោភា គឺជាកំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មី ហង្សមាស ដែលបានដាក់ដោយ ឪពុក ម្តាយរបស់នាងដែល មាន ត្រកូលដូចគ្នា គឺ ឪពុកឈ្មោះ ស៊ួ សាវ៉ាន អាយុ៧៧ឆ្នាំ និង ម្ដាយ ឈ្មោះ ស៊ួ សុភាព អាយុ ៦៧ឆ្នាំ ប៉ុន្តែ ក្រោយមក អ្នកនាង ក៏ត្រូវបានប្ដូរមកដាក់ឈ្មោះ ពេជ្រ សោភាវិញ។

អ្នកនាង ពេជ្រ សោភា កើត នៅ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៨៥ សព្វថ្ងៃមានអាយុ (៣៣ឆ្នាំ) នៅក្នុងសង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ អ្នកនាង ពេជ្យ សោភា គឺជាកូនពៅ ក្នុងគ្រួសារចំណោម បងប្អូន ៥នាក់ ប្រុស១ ស្រី៤។ ឱពុកម្ដាយរបស់អ្នកនាង គឺជាអតីតជាអ្នក បេះបន្លែ បូតស្លឹកអំពិលលក់ ហើយមានពេលខ្លះ លក់ខ្យងខ្ចៅ រុញធុងអំពៅ លក់នំកង តាមដងផ្លូវផងដែរ។

ថ្វីត្បិតតែ អ្នកនាង ពេជ្រ សោភា បានកើតនៅក្នុងសង្កាត់បឹង សាឡាងក៏ពិតមែន ប៉ុន្តែកំពូលតារាចម្រៀងស្រីម្នាក់នេះ ក៏បានចាកចេញ ទៅរស់នៅជាមួយ ឪពុកម្ដាយរបស់ អ្នកនាង នៅឯស្រុកកំណើតខាងម្ដាយវិញ ក្នុងខេត្តព្រៃវែង ។ នៅពេល អាយុ៦ឆ្នាំ ក្រុមគ្រួសាររបស់អ្នកនាង ក៏បានសម្រេចចិត្ដ វិលត្រលប់មករស់នៅក្នុងរាជធានី ភ្នំពេញវិញ។ ពេលនោះ ផ្ទះរបស់នាង គឺស្ថិតក្នុង ភូមិសំបុកចាប សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយឡែក អ្នកនាង ពេជ្រ សោភា បានធ្វើការឡាយវីដេអូ បាននិយាយរៀបរាប់ពី ជីវិតអតីតកាល ដោយបានរៀបរាប់ថា៖ “ជីវៈភាពគ្រួសាររបស់អ្នកនាង កាលនោះមានភាពលំបាកយ៉ាងខ្លាំង មានពេលខ្លះ ខ្លួនមិនមានបាយហូបគ្រប់គ្រាន់ក៏មាន ផ្ទះអ្នកនាងកាលនោះវិញ ពេលភ្លៀងធ្លាក់មកម្ដងៗមិនអាចដេកបាននោះឡើយ ព្រោះដំបូល និងជញ្ជាំងមានការធ្លុះធ្លាយច្រើនកន្លែង។ ទាំងម្ដាយ និងឪពុករបស់ អ្នកនាង ពេជ្រ សោភា គឺសុទ្ធតែ ធ្លាប់ធ្លាក់ពីលើចុងដើមអំពិលដូចគ្នា ព្រោះតែឡើងទៅបូតស្លឹកអំពិល។

ប៉ុន្ដែអ្នកនាង ពិតជាអរគុណ ទៅដល់ បុរសម្នាក់ដែលតែងតែជួយនាងរហូតមកនោះគឺលោក កវីជុំ ប៊ុនធឿន ដែលលោកបានទទួលមរណៈភាពទៅហើយ ។ អ្នកនាងបន្តទៀតថា ខ្ញុំពិតជាអរគុណ ទៅដល់ផលិតកម្ម ហង្សមាស ខ្លាំងណាស់ បើគ្មានហង្សមាសមិនដឹងជាជីវិតរបស់ អ្នកនាង មួយនេះ ត្រូវរសាត់អណ្តែតដល់ទៅដល់ទីណានោះទេ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing