ស៊យដល់ហើយ! លោកប៉ែន ចំរ៉ុង ទើបតែចូលដើមខែឆ្នាំថ្មី សោះ បែរជាជួបរឿងបែបនេះ ដែលធ្វើអោយលោក….

ពិធីករដែលពោរពេញ វោហាស័ព្ទដោយ សម្តីចាក់ទឹកមិនលេច បុិនប្រសប់ខាង កំប្លែង ដែលតែងតែធ្វើអោយ មហាជន អស់សំណើច នោះគឺ លោកប៉ែន ចំរ៉ុង ហើយក្រោយពីបានចាប់ដៃគ្នា ជាមួយនឹងគូស្នេហ៍ថ្មី ទម្លាយពីទំនាក់ទំនងស្នេហារួចមក ឃើញថាពិធីករ និងតារាសម្ដែងដ៏មានប្រជាប្រិយភាព លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ថ្មីរបស់ខ្លួន តែងតែបង្ហាញនូវសុភមង្គលជាមួយគ្នា កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។

ជាក់ស្តែងកាលពី ពេលថ្មីៗនេះ តារាប្រុសរូបស្រស់សង្ហានេះ ក៏បានដឹកដៃអនាគត ភរិយាថ្មីរបស់ខ្លួន ទៅដើរលេងកម្សាន្តនៅឯមាត់សមុទ្រខេត្ដ ព្រះសីហនុ យ៉ាងមានសេចក្ដីសុខ ទន្ទឹមនឹងនេះពួកគេ ទាំង២ ក៏បានបង្ហាញនូវភាព ដ៏ផ្អែមល្ហែម និងមានភាពសិចសុីបន្ដិចបន្ដួច មើលទៅពិតជាមានសុភមង្គល ក៏ដូចជារូបសម្រស់ដ៏ស្រស់សោភារបស់ខ្លួន នៅលើបណ្តាញសង្គមនោះផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះ មុននេះបន្ដិច ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ តាមរយៈគេហទំព័រ ហ្វេស ប៊ុកផ្លូវការរបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាព បូករួមទាំងសារ ដែលបានសរសេរថា៖ “ដើមខែឆ្នាំថ្មី ជៀសផុតរឿង ឧបទ្រពចង្រៃ សូមសិរីសួស្តីកើតមានជួបរឿងថ្មីដែលល្អៗបន្តរដំណើរជីវិតសុំអោយខ្លួនឯងសុខសប្បាយជារៀង

រហូត ហើយក៏សូមទោសបងប្អូនដែលបានអញ្ជើញខ្ញុំចូលរួមពិធីផ្សេងៗផង ព្រោះត្រូវថែរក្សាសុខភាពភ្នែកមិនអោយត្រូវពន្លឺមួយរយះសិន”។ ក្នុងពេលនេះផងដែរ យើងនៅមិនទាន់បានទទួលចម្លើយ ពីបញ្ហាភ្នែក របស់លោក ប៉ែន ចំរ៉ុង កើតអ្វីអោយប្រាកដនោះឡើយ។ ហើយក៏មានអ្នកគាំទ្រគាត់ជាច្រើនបាន ខមិនជូនពរគាត់អោយឆាប់ជាគ្រប់ៗគ្នា។

For More Videos Amazing