អស្ចារ្យមែន! ទីបំផុត កូនស្រីរបស់ស្រីលាភ គឺបានបង្ហាញមុខក្នុងកញ្ចក់ទូរទស្សន៍ហើយ ពិតជាពូកែសម្តែង ហើយថែមទាំង…..(មានវីដេអូ)

ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាស្គាល់ច្បាស់ហើយ ពីតារាកំប្លែងស្រី ដ៏មានប្រជាប្រិយភាពនេះគឺ អ្នកនាង ស្រីលាភ ក្រៅពីមានកូនភ្លោះ ជាមួយនឹង កំពូលតារាកំប្លែងបែបមិនចេះ រីងស្ងួតនាយក្រឹមនោះមក នាងក៏នៅមានកូនស្រីម្នាក់ទៀត ដែលត្រូវជា កូនប្ដីមុន ដោយមានរូបឆោមស្រស់សោភា ទាក់អស់បេះដូងបុរសៗ។

ចំណែកឯសមត្ថភាព ក្នុងវិស័យសិល្បៈវិញនោះ ក៏មិនអន់នោះដែរ ដោយរូបនាងផ្ទាល់ត្រូវបានផលិតករ ហៅមកសម្ដែងក្នុងរឿង “កូនពស់កេងកង”ទៀតផង។ នាងតូចដ៏ស្រស់ស្អាត ទីទីបានប្រាប់ផងដែរថា៖ “រឿងនេះ គឺជា រឿងដំបូង របស់ខ្ញុំ ក្រោយពីថតរឿងនេះចប់ ក៏មាន ផលិតករ ទាក់ទង ខ្ញុំឲ្យថត ជាបន្តបន្ទាប់ដែរ តែខ្ញុំមិនហ៊ានទទួល ច្រើននោះទេ ព្រោះកំពុងជាប់រវល់ រៀនសូត្រ។

ប៉ុន្ដែសម្រាប់ទៅថ្ងៃខាងមុខ ក្រោយបញ្ចប់ការសិក្សា ខ្ញុំនឹង ប្រឡូក សិល្បៈឲ្យពេញ ទីតែម្ដង”។ គួរបញ្ជាក់ផងថាកូន ស្រី តារាកំប្លែងអ្នកនាង ស្រី លាភ នាងតូច ទីទី ទើបតែមាន អាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ ហើយសព្វថ្ងៃផងដែរ នាងទើបតែរៀនថ្នាក់ ទី ៨ នៅសាលា ប៊ែលធី។

ស្រាប់តែ មកដល់ពេលនេះ នាងបានធ្វើអោយប្រិយមិត្ដជាច្រើន ការភ្ញាក់ផ្អើលសារជាថ្មី ក្រោយក្មេងស្រីរូបស្រស់ម្នាក់នេះ បានលេចមុខចេញសម្ដែង សារជាថ្មី នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្ដិ៏ បាយ័ន្ដ កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធី“សំណើចចុងសប្តាហ៍” របស់នាយក្រឹម ដែលរូបនាងសម្តែង បានយ៉ាងល្អ មិនចាញ់តារាកំប្លែង រៀមច្បងប៉ុន្មាននោះទេ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing